ឧកញ៉ាបណ្ឌិត គីម ហ៊ាង ណាត់ជួបលោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ ដើម្បីសម្រេចបើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និង​ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បាន​ធ្វើ​ការ​ណាត់​ជួប​សំណេះសំណាល​ជាមួយនឹងលោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ ដើម្បីសម្រេចក្នុងការរៀបចំ ក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត ឱ្យ​ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត របស់​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​ដែល​គ្រោង​នឹង​បើក​ដំណើរការ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏​បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត ស្ថិត​នៅក្នុង បុរីខេអេស រ៉េសុីដេន រួច​រាល់​​ផងដែរ។

ជាមួយ​នឹង​ការ​ប្រកាស​បើក​ក្លឹប​ប្រដាល់​នេះ​ លោកឧកញ៉ាបណ្ឌិត ធ្លាប់​​បាន​ប្រកាស​ជ្រើសរើសគ្រូបង្វឹកអាជីព​ចំនួន​ ២ ឬ ៣នាក់ ដែលមានលក្ខណៈសម្បត្តិ ដូចជា៖ ១)ធ្លាប់ជាកីឡាប្រដាល់អាជីព និងធ្លាប់ប្រកួតលើស ១០០ ដង ២)មិនផឹកស្រា មិនជក់បារី និងមិនលេងល្បែងសុីសង ៣)ស្រលាញ់ប្រដាល់ និងចង់ចូលរួមធ្វើឱ្យ ខ្មែរ យូណាយធីត គុណខ្មែរ ក្លាយជាក្លឹបលេខមួយ នៅកម្ពុជា ត្រឹមឆ្នាំ២០៣០។ ដូច្នេះ​សមាសភាព​លោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ គឺសុទ្ធសឹង​ជា​អតីត​កីឡាករ​ប្រដាល់​អាជីព​ ដែល​មាន​បទពិសោធន៍​លើ​សង្វៀន​លើស​ពី​ ១០០ដង ព្រមទាំង​មាន​បទពិសោធន៍​ជា​ច្រើន​ក្នុងការ​ដឹកនាំ​ហ្វឹកហាត់​កីឡាករ​វ័យក្មេង​ជំនាន់​ក្រោយ។

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd), ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមាន​ប្រភពមកពីអាមេរិក, ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang), ស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើស​ពី​នេះ ក្នុងវិស័យកីឡា​ លោកឧកញ៉ាបណ្ឌិត ក៏ជា​ស្ថាបនិក និងប្រធានក្រុមបាល់ទាត់​ពាក់កណ្តាល​អាជីព Khmer United FC ផងដែរ៕