រដ្ឋសភា ស្នើរក្រសួងសុខាភិបាល មានវិធានការណ៍ចំពោះតំណាងរាស្រ្ត និងមន្ត្រីដែលពាក់ព័ន្ធជាមួយ ឯកឧត្តម ឡូយ សុផាត លោក ឆែម សាវុធ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិកា រដ្ឋសភា លោក ឡេង ប៉េងឡុង ស្នើរទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ង ប៊ុនហេង មេត្តាពិចារណា និងមានវិធានការណ៍ចំពោះតំណាងរាស្ត្រ និងមន្ត្រីរាជការ រដ្ឋសភា ដែលពាក់ព័ន្ធនឹង ឯកឧត្តម ឡូយ សុផាត ដែលបានជួបពាក់ព័ន្ធផ្ទាល់ជាមួយ លោក ឆែម សាវុធ មន្រ្តីនៃក្រសួងមហាផ្ទៃ ដែលក្រសួងពិនិត្យឃើញថាមាន មេរោគកូវីដ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការរដ្ឋាន រដ្ឋសភា បានបញ្ជាក់អំពី ឥស្សរជន និងមន្ត្រីដែលបានប្រាស្រ័យផ្ទាល់ ដែលបានហូបបាយក្នុងបន្ទប់ជាមួយគ្នា និងបានចូលរួមប្រជុំពេញអង្គរដ្ឋសភា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រជុំត្រៀមរៀបចំប្រជុំអនឡាញជាមួយចិន ក្នុងបន្ទប់ជាមួយគ្នា ដែលបានជួបប្រាស័យជាមួយ ឯកឧត្តម ឡូយ សុផាត មានអ្នកចូលរួមចំនួន ១១៦រូប។

ក្នុងសេចក្តីជូនដំណឹងដដែរ បានបញ្ជាក់យ៉ាងដូច្នេះថា យល់ឃើញថា អ្នកដែលមានហានិភ័យជាមធ្យមក្នុងការឆ្លងកូវីដ ១៩ មានចំនួន ៣១នាក់ ក្នុងនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល លោកជំទាវ ឃួន សុដារី សម្តេចចៅហ្វាវាំង គង់ សំអុល សម្តេចពិជ័យសេនាទៀ បាញ់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន និងអ្នកតំណាងរាស្រ្ត មន្រ្តីរាជការដ្ឋសភា។ ចំណែកមន្ត្រីដែលមានហានិភ័យទាប មានចំនួន ៣៥នាក់។

សូមអានបញ្ជីឥស្សរជន និងមន្ត្រីដែលបានប្រាស្រ័យផ្ទាល់ ជាមួយ ឯកឧត្តម ឡូយ សុផាត៖