ជាប់ទោស៤ខែពាក់ព័ន្ធអំពើពុករលួយ ចេញមកវិញមហាសេដ្ឋី Binance កើនទ្រព្យដល់ ៦០ពាន់លានដុល្លារ

អន្តរជាតិ

នៅថ្ងៃទី២៧ ខែកញ្ញា ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Binance លោក Changpeng Zhao ត្រូវបានដោះលែងចេញពីពន្ធនាគារ ឲ្យមានសេរីភាពដូចជនទូទៅវិញ ក្រោយរងការកាត់ទោសអស់រយៈពេល ៤ខែ។ នេះបើតាមការចុះផ្សាយពី Yahoo Finance ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះបីជាប់ទោសក្នុងពន្ធនាគាររយៈពេលបួនខែក្តី តែបច្ចុប្បន្នលោក Zhao កើនទ្រព្យដល់ចំនួន ៦០ពាន់លានដុល្លារ ខណៈបើតាមទិន្នន័យកាលពីអំឡុង ១០ថ្ងៃមុន រូបលោកមានទ្រព្យត្រឹម ៣៣ពាន់លានដុល្លារប៉ុណ្ណោះ និងក៏នៅតែមានឈ្មោះជាមហាសេដ្ឋីមានបំផុតទី២៥ នៅលើពិភពលោកផងដែរ។

សូមជម្រាបជូនថា ទោសជាប់ពន្ធនាគារជារឿងមួយផ្នែក តែលោកក៏ត្រូវបានកាត់ក្តីឲ្យបង់ប្រាក់ពិន័យប្រហែល ៥០លានដុល្លារ ខណៈមូលហេតុចម្បងដែលធ្វើឲ្យមហាសេដ្ឋី Binance ជាប់ពន្ធនាគារដូច្នេះ កើតឡើងក្រោយរកឃើញថាជាប់ពាក់ព័ន្ធករណីអំពើពុករលួយ ដែលស៊ើបអង្កេតដោយអាជ្ញាធរអាមេរិក៕