ទ្រព្យសម្បត្តិទាយាទស្នងមរតករបស់ក្រុមហ៊ុន Walmart គឺលោកស្រី Alice Walton ឈានដល់ចំនួន ១០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីតម្លៃភាគហ៊ុនភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សអាមេរិកនេះ កើនឡើងខ្លាំងដល់ជាង ៥៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។
ការកើនឡើងទ្រព្យសម្បត្តិនាពេលថ្មីៗនេះ បានធ្វើឲ្យលោកស្រី Alice Walton ចូលរួមជាមួយបងប្អូនពីនាក់ផ្សេងទៀត គឺលោក Jim Walton និង Rob Walton ផងដែរ នៅក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិឡើងដល់ ១០០ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ក្នុងនាមជាមហាសេដ្ឋីលុយ ១០០ពាន់លានដុល្លារមួយរូប ពេលនេះ លោកស្រី Alice បានឡើងកាន់តំណែងជាស្ត្រីដែលមានជាងគេបំផុតនៅលើភពផែនដី និងឈរនៅលេខរៀងទី១៨ ក្នុងបញ្ជីមហាសេដ្ឋីរបស់ Bloomberg ផងដែរ។
ជម្រាបជូនផងដែរថា លោកស្រី Alice មិនមែនជាស្ត្រីដំបូងគេដែលចូលក្នុងបញ្ជីលុយ ១០០ពាន់លានដុល្លារនេះឡើយ ដោយអ្នកស្នងមរតករបស់ក្រុមហ៊ុន L’Oreal គឺលោកស្រី Francoise Bettencourt Meyers ក៏ធ្លាប់ចូលរួមក្នុងបញ្ជីនេះពីមុនមកផងដែរ ខណ:បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកស្រី បានធ្លាក់មកនៅជិត ៩០ពាន់លានដុល្លារប៉ុណ្ណោះ៕