ក្រុមហ៊ុន​ KNN Cambodia ទទួលបាន​សិទ្ធិនាំចូលនិងចែកចាយ​ផ្ដាច់​មុខ​រថយន្តម៉ាក JETOUR មកកាន់ទីផ្សារ​កម្ពុជា

អាជីវកម្ម

ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មានមួយ ស្តីពីការទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន KNN Cambodia ដោយក្រសួងពាណិជ្ជកម្ម។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងកាលពី​រសៀលថ្ងៃទី​២៧ កញ្ញា ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនជាសាធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន KNN Cambodia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូលនិងផ្តាច់មុខចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិនចុះថ្ងៃទី២២ សីហាឆ្នាំ២០២៤ និងលិខិតចេញពីក្រួសួងពាណិជ្ជកម្មកម្ពុជាចុះថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៤​​  តាមរយៈលិខិតកត់ត្រាទទួល​ស្គាល់សិទ្ធិនាំចូលនិង​ចែកចាយ​ផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន KNN Cambodia គឺជា ក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិនាំចូលចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក Zhang Ming ( Gary )   Country Manager of JETOUR International បានលើកឡើងថា ក្រុមហ៊ុនផលិតរថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុនដែលនាំចេញរថយន្តច្រើនជាង​គេ Top 2 ទូទាំងពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក បានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារកម្ពុជាជាផ្លូវការនាចុងឆ្នាំ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន KNN Cambodia ។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុតទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុនដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ច្រើនជាង២០ឆ្នាំលើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោពេញដោយទំនួលខុសត្រូវទៅលើការផ្តល់សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន។  

លោក អុឹង​ ម៉ុយ​ហ្គេច​ នាយកផ្នែក​ប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA បានមានប្រសាសន៍ថា ក្រុមហ៊ុន KNN Cambodia គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់​នៅកម្ពុជា  ដូចនេះសម្រាប់អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់ ក្រុមហ៊ុនKNN Cambodia នឹងសហការជាមួយអាជ្ញាធរ និងក្រសួងមានសមត្ថកិច្ច អនុវត្តន៍និតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយដែលរំលោភបំពានលើសិទ្ធិចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន KNN CAMBODIA ” ។

ការប្រកាសជាសារធារណៈនេះគឺក្នុងគោលបំណងឱ្យសារធារណជនទទួលជាព័ត៌មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្ត​ពីប្រភពនៃរថយន្តគឺព្រោះថា ក្រុមហ៊ុនKNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ៥ឆ្នាំ ឬ១៥ម៉ឺនគីឡូម៉ែត្រ​ ។ ជាពិសេសអតិថិជននិងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia​ ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាឱ្យបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់ ។

ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូល និងចែកចាយខុសច្បាប់ នោះអតិថិជន អាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ កែច្នៃ ផងដែរ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន​ KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ល បន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​រថយន្ត​ម៉ូ​ឌែ​លគ្រប់ JETOUR  អតិថិជន​អាច​ជ្រើសរើស​សេវាកម្ម​បង់​រំលស់​របស់​ក្រុមហ៊ុន ឬ​ធនាគារ​ដៃគូ ដោយ​ទទួល​បាន​នូវ​លក្ខខណ្ឌ​បង់​រំលស់​ងាយៗ និង​ឆាប់រហ័ស​នៅទីតាំងផ្ទាល់តែម្តង ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ២០០០ដុល្លាបន្ថែមទៀតក្នុងរដូវការភ្ជុំបិណ្ឌនេះ។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖ លេខទំនាក់ទំនង៖ 𝟎17 713 713