ក្នុងដំណើរនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនធំៗជាច្រើនបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកវិនិយោគ និងអ្នកលេងទីផ្សារ ខណៈក្រុមហ៊ុនទាំងនោះត្រូវបានសង្កេតឃើញថា ភាគច្រើនរកស៊ីទៅលើវិស័យបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រេង និងឧស្ម័នជាដើម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យ៉ាងណាបើផ្អែកតាមការចុះផ្សាយពី Forbes India បានឲ្យដឹងថា ខាងក្រោមនេះ គឺជាក្រុមហ៊ុនកំពូលទាំង១០ មានតម្លៃទីផ្សារថ្លៃបំផុតនៅលើពិភពលោក គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ៖
- ក្រុមហ៊ុន Apple មានតម្លៃទីផ្សារប្រមាណ ៣,៤៤១ទ្រីលានដុល្លារ
- ក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារប្រមាណ ៣,២២១ទ្រីលានដុល្លារ
- ក្រុមហ៊ុន Nvidia មានតម្លៃទីផ្សារប្រមាណ ៣,០២៩ទ្រីលានដុល្លារ
- ក្រុមហ៊ុន Amazon មានតម្លៃទីផ្សារប្រមាណ ២,០២០ទ្រីលានដុល្លារ
- ក្រុមហ៊ុន Alphabet (Google) មានតម្លៃទីផ្សារប្រមាណ ១,៧៨៩ទ្រីលានដុល្លារ
- ក្រុមហ៊ុន Saudi Aramco មានតម្លៃទីផ្សារប្រមាណ ១,៧៨៩ទ្រីលានដុល្លារ
- ក្រុមហ៊ុន Meta Platforms មានតម្លៃទីផ្សារប្រមាណ ១,៤៣៧ទ្រីលានដុល្លារ
- ក្រុមហ៊ុន Berkshire Hathaway មានតម្លៃទីផ្សារប្រមាណ ៩៧៥,៥៨ពាន់លានដុល្លារ
- ក្រុមហ៊ុន TSMC មានតម្លៃទីផ្សារប្រមាណ ៩៤៥,៦៨ពាន់លានដុល្លារ
- ក្រុមហ៊ុន Eli Lilly មានតម្លៃទីផ្សារប្រមាណ ៨៣២,៤៩ពាន់លានដុល្លារ៕