សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ឧកញ៉ា សំខាន់ៗ​ចំនួន​១០ ​​ដែល​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​ប្រិយមិត្ត​អ្នក​អាន​ប្រចាំសប្តាហ៍ ​​រួម​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមប្រគេនអង្ករ និងបច្ច័យ ដល់ព្រះសង្ឃជាង ៥០០អង្គ នៅវត្តមហាមន្ត្រី

២. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចំណាយថវិកាជាង ១លានដុល្លារ ជីកស្រះទឹកធំមួយ សម្រាប់ប្រជាជនខ្វះខាតទឹកក្នុងតំបន់ អាចប្រើប្រាស់ប្រចាំថ្ងៃ

៣. ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ត្រៀមដាក់ដំណើរការរថភ្លើងល្បឿនលឿន នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ

៤. កំពូលតារាចម្រៀង ខេម ចេញបកស្រាយថាខ្លួនជាប្រជាជនធម្មតា មិនទាន់មានងារជា «ឧកញ៉ា» ទេ

៥. តើអ្នកឧកញ៉ា ឧកញ៉ារូបណាខ្លះអមដំណើរឧបនាយករដ្ឋមន្រី្ដ វង្ស៊ី វិស្សុត កាត់ខ្សែបូរសម្ពោធស្ដង់ពិព័រណ៍កម្ពុជានៅប្រទេសចិន?

៦. អ្នកឧកញ៉ា សួរ វីរៈ ផ្តល់រថយន្ត២គ្រឿងដល់និស្សិតអាហារូបករណ៍សម្តេចតេជោ ខេត្តកោះកុង សម្រាប់ធ្វើដំណើរទស្សនកិច្ចទៅខេត្តភូមិភាគឦសាន

៧. ឧកញ៉ា សុង សារ៉ន ចាប់ដៃជាមួយក្រុមហ៊ុនអាម៉េរិក បង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលខាងមុខ

៨. ផ្ទុះការគាំទ្រកាន់តែខ្លាំង ក្រុមហ៊ុន ម៉ូរៀ ឧកញ៉ា សឹង ចាតវិជ្ជា នាំផលិតផលគ្រឿងសម្អាងកូរ៉េថ្មី ៤ ប្រភេទបន្ថែមទៀតជូនអតិថិជន

៩. ឧកញ៉ាបណ្ឌិត គីម ហ៊ាង ណាត់ជួបលោកគ្រូ ក្រាក់ សម្ផស្ស និងលោកគ្រូ មាស មើ ដើម្បីសម្រេចបើកក្លឹបប្រដាល់ គុនខ្មែរ យូណាយធីត

១០. លោកអ្នកឧកញ៉ា ទ្រី ភាព ចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតី