បើនិយាយអំពីនាយកប្រតិបត្តិ (CEO) ដែលកំពុងតែជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនធំៗមានច្រើនណាស់ ខណៈក្រុមហ៊ុនទាំងនោះភាគច្រើនរកស៊ីទៅលើវិស័យបច្ចេកវិទ្យា ថាមពល សេវាកម្ម ហិរញ្ញវត្ថុ និងឱសថជាដើម ដោយក្នុងមួយឆ្នាំៗអាចរកចំណូលបានរាប់រយរាប់ពាន់លានដុល្លារឯណោះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចសម្រេចជោគជ័យទៅបានក៏ត្រូវតែមាននូវធនធានមនុស្សពោរពេញទៅដោយសក្តានុពល រាប់ចាប់តាំងពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយជាពិសេសគឺមាននូវនាយកប្រតិបត្តិក្រុមហ៊ុន ដែលពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងមានម្ចាស់ការជាអ្នកដឹកនាំទើបអាចសម្រេចសមិទ្ធិផលគាប់ប្រសើរជូនក្រុមហ៊ុនបាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយផ្អែកតាមទស្សនាវដ្តី Forbes India ក៏បានណែនាំឲ្យស្គាល់នូវនាយកប្រតិបត្តិកំពូលៗទាំង ៨រូបកំពុងតែដឹកនាំក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក៖
- ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ២,២ពាន់លានដុល្លារ
- ក្រុមហ៊ុន Microsoft មានលោក Satya Nadella ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ១,០៣ពាន់លានដុល្លារ
- ក្រុមហ៊ុន Nvidia មានលោក Jensen Huang ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ១០៦,១ពាន់លានដុល្លារ
- ក្រុមហ៊ុន Amazon មានលោក Andy Jassy ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាន ៤១០លានដុល្លារ
- ក្រុមហ៊ុន Alphabet (Google) មានលោក Sundar Pichai ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ៣៩០លានដុល្លារ
- ក្រុមហ៊ុន Saudi Aramco មានលោក Amin H. Nasser ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ២៣ពាន់លានដុល្លារ
- ក្រុមហ៊ុន Meta Platforms មានលោក Mark Zuckerberg ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១៩៦,៣ពាន់លានដុល្លារ
- ក្រុមហ៊ុន Berkshire Hathaway មានលោក Warren Buffett ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១៤៣,៩ពាន់លានដុល្លារ៕