យន្តហោះឯកជនជាងពាក់កណ្តាលនៅលើពិភពលោក សុទ្ធសឹងតែត្រូវបានគ្រប់គ្រងដោយជនជាតិអាមេរិក

អន្តរជាតិ

សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចសេដ្ឋកិច្ច ដែលមាននូវសហគ្រិន អ្នកជំនួញ អ្នកវិនិយោគចាស់ក្មេងជាច្រើន កំពុងតែរស់នៅនិងធ្វើការរកស៊ីនៅទីនោះ មិនតែប៉ុណ្ណោះនៅទឹកដីសហរដ្ឋអាមេរិកក៏ជាកន្លែងឡូយឆាយទាន់សម័យ និងសម្បូរទៅដោយឱកាសក្នុងការធ្វើជំនួញរបស់បណ្តាធុរជនជាសេដ្ឋី មហាសេដ្ឋីផងដែរ។ កត្តាទាំងនេះក៏អាចជារឿងមួយផ្នែកធ្វើឲ្យសេដ្ឋី មហាសេដ្ឋីជាជនជាតិអាមេរិក មានយន្តហោះឯកជន (Private Jets) ច្រើនជាងគេបង្អស់ បើធៀបនឹងបណ្តាប្រទេសដ៏ទៃផ្សេងទៀតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមក្រុមហ៊ុន Corporate Jet Investor បានបង្ហាញឲ្យដឹងថា យន្តហោះដែលជាកម្មសិទ្ធរបស់ពលរដ្ឋអាមេរិកមានចំនួនច្រើនជាង ១២ ០០០គ្រឿងឯណោះ ឬប្រហែល៦៧% នៃយន្តហោះឯកជនទាំងអស់នៅទូទាំងពិភពលោក ខណៈក្នុងនោះច្រើនជាង៣៧% គឺជាយន្តហោះប្រភេទធុនធ្ងន់ ឬអាចហោះហើរបានរយៈចម្ងាយឆ្ងាយតួយ៉ាងម៉ូឌែល Gulfstream GIV-SP, Challenger 850 និង Global 7500 ជាដើម។

ចំណែកឯចំណាត់ថ្នាក់លំដាប់ទីពីរ គឺបានទៅលើប្រទេសប្រេស៊ីល ដែលមានយន្តហោះឯកជនចំនួន ៧៦៤គ្រឿង (ចុះបញ្ជី) ហើយបើផ្អែកតាម Business Airport International បានឲ្យដឹងថា ប្រទេសនេះមានយន្តហោះប្រភេទពាណិជ្ជកម្មប្រមាណ ២ ០០០គ្រឿងបន្ថែមទៀត។

រីឯប្រទេសចិន ថ្វីត្បិតមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅលើពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក ក៏ប៉ុន្តែប្រទេសមួយនេះគឺមានត្រឹមតែ១១,៨% ប៉ុណ្ណោះនៃយន្តហោះឯកជនផ្ទាល់ខ្លួន។

សូមជម្រាបដែរថា តាមការចុះផ្សាយពី Al Jazeera សហរដ្ឋអាមេរិកគឺមានចំនួនសេដ្ឋីៗច្រើនជាងគេពោលរហូតដល់ទៅ ២១,៩៥លាននាក់ ស្របពេលដែលចិនវិញឈរនៅលេខរៀងទីពីរមានសេដ្ឋីៗចំនួន ៦,០១លាននាក់ និងប្រទេសប្រេស៊ីលវិញមានជាង ៣៨ម៉ឺននាក់៕