កំពុងល្បីដោយសារ​ប្រព្រឹត្តិ​បទល្មើសច្រើនរាប់មិនអស់ តើ Puff Diddy ជានរណា?

អន្តរជាតិ

Sean Combs ឬត្រូវបានគេស្គាល់ថាជា Puff Diddy គឺជាតារាចម្រៀងរ៉េប ផលិតករ តារាសម្តែង អ្នករចនាសម្លៀកបំពាក់ និងជាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបជាង ៦០០លានដុល្លារ តាមរយ:ការបង្កើតអាណាចក្រកម្សាន្តមួយ ក្នុងអំឡុងទសវត្សឆ្នាំ១៩៩០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងណា ថ្មីៗនេះ Diddy បានក្លាយជាកម្មវត្ថុនៃបណ្តឹងជាច្រើនដែលចោទប្រកាន់រូបលោក ពីបទរំលោភបំពានលើរាងកាយ និងការជួញដូរផ្លូវភេទ ដែលទើបតែនឹងបែកធ្លាយ រហូតឈានដល់ការចាប់ខ្លួន នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

យ៉ាងណាមិញ មុនពេលឈានដល់ការចាប់ខ្លួននេះ តើ Diddy គឺជានរណា?

Diddy កើត និងធំធាត់ឡើងនៅក្នុងទីក្រុងញូវយ៉ក និងជាកន្លែងដែលឪពុករបស់គេត្រូវបានសម្លាប់ នៅពេល Diddy មានអាយុត្រឹម ៣ឆ្នាំ។ ប្រាំបួនឆ្នាំក្រោយមក ក្រុមគ្រួសារ Diddy បានផ្លាស់ទៅរស់នៅ Mount Vernon ដែលជាជាយនៃទីក្រុងញូវយ៉ក។

Diddy បានចូលរៀននៅសកលវិទ្យាល័យ Howard ក្នុងទីក្រុង Washington, DC ប៉ុន្តែក្រោយមកបានឈប់រៀនវិញ ដើម្បីទទួលឱកាសក្នុងការក្លាយជាអ្នកហាត់ការនៅផលិតកម្ម Uptown Records ក្នុងទីក្រុងញូវយ៉ក។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ Diddy បានឡើងកូដយ៉ាងខ្លាំង និងបានកាន់តំណែងជាអនុប្រធានក្រុមហ៊ុននោះ និងជារឿយៗត្រូវបានគេដាក់រហស្សនាមថា “Puffy” ។

នៅក្នុងឆ្នាំ១៩៩៣ Diddy បានចាកចេញពីផលិតកម្ម Uptown និងបានទៅបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយ ឈ្មោះថា Bad Boy Entertainment។ មិនយូរប៉ុន្មានដោយសារតែជាមនុស្សមានកេរ្តិ៍ឈ្មោះ និងឥទ្ធិពលក្នុងឧស្សាហកម្មតន្រ្តីនេះស្រាប់ Diddy បានទាញយកតារាល្បីៗជាច្រើនមកកាន់ផលិតកម្មថ្មីរបស់ខ្លួន និងថែមទាំងជួយបណ្តុះបណ្តាលក្មេងៗមានទេពកោសល្យ ឲ្យល្បីឈ្មោះផងដែរ។ ក្នុងនោះ តារាចម្រៀងប៉ុបដ៏ល្បីល្បាញ Justin Bieber និងតារារ៉េប Usher ក៏ស្ថិតក្នុងចំណោមតារាក្មេងៗដែលកើតចេញពីផលិតកម្មរបស់ Diddy នេះផងដែរ។

ទន្ទឹមនឹងសន្ទុះនៃភាពល្បីល្បាញ Diddy ក៏ទទួលរងនឹងការចោទប្រកាន់ជុំវិញបទល្មើសជាច្រើនដូចគ្នា ជុំវិញការជួញដូរផ្លូវភេទ ការចាប់បង្ខំ ការរំលោភផ្លូវភេទទៅលើកុមារមិនទាន់គ្រប់អាយុ ការជួញដូរវីដេអូអាសអាភាស ការប្រើប្រាស់អំពើហិង្សា ករណីបំផ្លាញទ្រព្យសម្បត្តិឯកជន និង​មានករណីជាច្រើនទៀត។

គួរឲ្យដឹងថា បច្ចុប្បន្ន Sean Combs ឬ Diddy កំពុងតែត្រូវបានដាក់ឲ្យនៅក្នុងពន្ធនាគារ និង កំពុងតែធ្វើការតវ៉ាក្ដី បន្ទាប់ពីអ្នកនាង Cassie Ventura ដែលជាតារាចម្រៀងស្រីម្នាក់ និងជាអតីតមិត្តស្រីរបស់លោក បានធ្វើការប្ដឹងករណីការចាប់បង្ខំផ្លូវភេទ និងការធ្វើបាបរាងកាយ ដែលធ្វើឲ្យលោកត្រូវបានចាប់ខ្លួន ក្នុងពេលឆែកផ្ទះ ហើយក៏រកឃើញភស្ដុតាងពាក់ព័ន្ធបទល្មើសជាច្រើនបន្ដបន្ទាប់ទៀត៕