តារារ៉េបជើងចាស់ 50 Cent គ្រោងចេញភាពយន្តឯកសារលើ Netflix ដើម្បីបក​អាក្រាត​ទង្វើអាក្រក់របស់ Diddy

អន្តរជាតិ

ក្រុមហ៊ុន Netflix ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនចាប់ដៃគូជាមួយតារារ៉េបជើងចាស់ 50 Cent ដើម្បីផលិតជាភាពយន្តឯកសារមួយស្តីពីតារាចម្រៀងរ៉េបអាមេរិក Sean Combs ឬត្រូវគេស្គាល់ថា Puff Diddy ជុំវិញបទចោទប្រកាន់ជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Variety។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា គម្រោងមួយដែលត្រូវបានបង្កើតឡើងតាមរយៈក្រុមហ៊ុន G-Unit Film & Television របស់ 50 Cent សន្យាថានឹងលាតត្រដាងពីភាពងងឹតនៃជីវិតរបស់ Diddy ដោយសហការផ្ទាល់ជាមួយក្រុមហ៊ុន Netflix ដើម្បីបង្ហាញពីទង្វើអាក្រក់របស់តារារូបនេះ ដូចជាការជួញដូរផ្លូវភេទ ប្រើអំពើហឹង្សា និងជំរិតទារប្រាក់ ជាដើម។

គួរឲ្យដឹងផងដែរថា ជុំវិញការ​ប្រកាស​អំពី​ភាពយន្ត​ឯកសារ​នេះ 50 Cent ក៏បានធ្វើការ​បញ្ជាក់នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួនថា៖ “ខ្ញុំធ្លាប់បានប្រាប់អ្នកទាំងអស់គ្នារួចមកហើយអំពីរឿងអាស្រូវទាំងនេះ។ ជាពិសេសពិធីជប់លៀងរបស់ Diddy ប៉ុន្តែគ្មាននរណា​មិន​ជឿ​ខ្ញុំ​ទេ។ ហើយឥឡូវនេះ អ្នកច្បាស់ជានឹងបានភ្លឺភ្នែក” ។

50 Cent និង Diddy ត្រូវបានគេដឹងថាតែងមានទំនាក់ទំនងតានតឹងជាមួយគ្នាយូរមកហើយ និងបានផ្លែផ្កាឲ្យគ្នាតាមរយៈតន្រ្តី ផងដែរ ដែលសំដៅទៅលើសកម្មភាពគួរឲ្យសង្ស័យដែលបានកើតឡើងនៅ «White Party» របស់ Diddy ។ តារារ៉េបរូបនេះក៏បានបង្ហាញពីការសង្ស័យទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់ Diddy ក្នុងការសម្លាប់តារារ៉េប Tupac Shakur នៅឆ្នាំ១៩៩៦ ផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីការផលិតឯកសារដើម្បីចាក់លើ Netflix ហើយ 50 Cent ក៏មានគម្រោងក្នុងការផលិតប្រេងលាបទារក (Baby Oil) ដែលដាក់ឈ្មោះថា Diddy ផងដែរ ដោយសារប្រេងនេះ ត្រូវបានរកឃើញរក្សាទុកនៅក្នុងផ្ទះរបស់ Diddy ជាច្រើន និងជាភស្តុតាំងដ៏សំខាន់ដើម្បីឈានដល់ការចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការជួញដូរផ្លូវភេទ របស់តារារ៉េបរូបនេះ ផងដែរ៕