អ្នកមានដាច់គេនៅជប៉ុន បរិច្ចាគលុយជាង ៣០លានដុល្លារ ទៅកាន់សាលាមួយនៅអាមេរិក

អន្តរជាតិ

លោក Tadashi Yanai នាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing និងជាមហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសជប៉ុន បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៣១លានដុល្លារ ដើម្បីផ្តល់មូនិធិទៅកាន់មជ្ឈមណ្ឌល Los Angeles’ College of Humanities នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា ការផ្តល់ទឹកប្រាក់លើកចុងក្រោយនេះ គឺលើសពីចំនួនកំណត់ត្រាពីមុនដែលលោក Yanai បានផ្តល់ជូន ២៥លានដុល្លារ ដល់សាលាក្នុងឆ្នាំ២០២០។ ជំនួយនេះមានគោលបំណងធំក្នុងផ្តោតសំខាន់ទៅលើកម្មវិធីសិក្សាស្រាវជា្រវមួយឈ្មោះថា Yanai Initiative for Globalizing Japanese Humanities ដែលត្រូវបានបង្កើតឡើងកាលពីមួយទសវត្សមុន ដោយលោក Yanai ផ្ទាល់។

លោក Yanai វ័យ ៧៥ឆ្នាំ គឺជាអ្នកមានបំផុតដាច់គេរបស់ប្រទេសជប៉ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing ដែលជាអាណាចក្រសម្លៀកបំពាក់ដែលគ្រប់គ្រងម៉ាកយីហោល្បីៗរួមទាំង Uniqlo និង Theory ខណ:បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨,៣ពាន់លានដុល្លារ។នេះបើយោងសារព័ត៌មាន Bloomberg ៕

ជម្រាបជូនទៀតថា Yanai ក៏បានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងនាមជាក្រុមប្រឹក្សាភិបាលម្នាក់របស់ធនាគារ SoftBank Group Corp ផងដែរ មុនពេលចុះចេញពីតំណែងកាលពីជិតប្រាំឆ្នាំមុន៕