ត្រឹមមួយសប្តាហ៍ ទ្រព្យសម្បត្តិរបស់មេធំ Tesla ធ្លាក់ចុះជិត ៦ពាន់លានដុល្លារ

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Telsa និង SpaceX មហាសេដ្ឋី Elon Musk ត្រូវបានគេមើលឃើញថាបានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ចំនួនជិត ៦ពាន់លានដុល្លារ បើធៀបទៅនឹងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីសប្តាហ៍មុនទ្រព្យសម្បត្តិសរុបរបស់លោក Musk មានចំនួនសរុបប្រមាណ ២៦៩,៨ពាន់លានដុល្លារ ប៉ុន្តែបើគិតនៅត្រឹមថ្ងៃទី៥ ខែតុលានេះវិញ ទ្រព្យសរុបរបស់លោកបានធ្លាក់មកនៅត្រឹមតែ ២៦៤ពាន់លានដុល្លារប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា លោក Musk នៅតែបន្តឈរនៅលើកំពូលតារាងអ្នកមានបំផុតលើលោកដដែល ខណ:ពេលដែលមេធំ Meta លោក Mark Zuckerberg បានឡើងមកកាន់ដំណែងលេខ៣ ។

យ៉ាងណាមិញ ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី៥ ខែតតុលា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៤ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៦ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៤,៤ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៥,៥ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៥ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨,៩ពាន់លានដុល្លារ

8. Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣២,៩ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១២៨,៥ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៣ពាន់លានដុល្លារ