កាន់តែផ្ទុះខ្លាំងបទ «រំលស់ប្រពន្ធ»តន់ ចន្ទសីមា តារា tik tok ជប៉ុន រាំក្បាច់រាំឡើងអែម មានអ្នកទស្សនារាប់លានដង

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីជាប់ Treding លេខ1 ច្រើនសប្ដាហ៍ជាប់ៗគ្នា បទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា គិតមកដល់ម៉ោងនេះ មិនទាន់មានបទចម្រៀងមួយណា មកដណ្ដើមតំណែង Treding លេខ១នេះបានឡើយ ។ ជាការចាប់អារម្មណ៍ បទចម្រៀង១បទនេះ មិនមែនល្បីតែក្នុងប្រទេសឡើយ ក្រឡេកនៅលើឆាកអន្តរជាតិវិញ ឃើញមានអ្នកលេងបណ្តាញសង្គមពិសេសអ្នកលេងTikTok យកបទរបស់កម្ពុជា១បទនេះ រាំលេងត្រាប់តាមយ៉ាងសប្បាយ ហើយទទួលបានគាំទ្រជាខ្លាំង ជាក់ស្ដែង ស្រីស្អាត ជនជាតិជប៉ុនម្នាក់ឈ្មោះ Komayoo.n បានយកទៅ រាំក្បាច់រាំឡើងអែម មានអ្នកទស្សនារាប់លាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រីស្អាត Komayoo.n បានយកបទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា យកទៅរាំលេងលើTikTok របស់នាង អមដោយក្បាច់រាំបែបខ្មែរ មើលទៅពិតជាមានភាពទាក់ទាញ ហើយក្នុងវីដេអូ ១ឃ្លឹប ដែលនាងបានរាំនោះ ត្រូវបាន អ្នកចូលទស្សនាច្រើនលានដង ចំណែកបេះដូងវិញក៏ទទួលបានច្រើនរយខេដែរ។ អ្នកលេងបណ្ដាញសង្គម សង្កេតឃើញថា មិនមែនតែជនជាតិជប៉ុនម្នាក់នោះទេ គេឃើញមានជនជាតិជាច្រើនផ្សេងទៀត ក៏បានយកបទ ចម្រៀង«រំលស់ប្រពន្ធ» មករាំលេងតាម ជាបន្តបន្ទាប់ ទទួលបានគាំទ្រ ជាច្រើនផងដែរ។

ដូចដែលបានលើកឡើងខាងលើបទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា គិតមកដល់ម៉ោងនេះ មិនទាន់មានបទចម្រៀងមួយណា មកដណ្ដើមតំណែង Treding លេខ១នេះបានឡើយទេ បទរបស់នាងបានឈរលើលំដាប់កំពូលលេង១នេះ ជាច្រើនសប្ដាហ៍ហើយ។

សូមបញ្ជាក់ផងដែរថា ការពេញនិយមនៅលើ YouTube សំដៅលើវីដេអូដែលពេញនិយមនាពេលបច្ចុប្បន្ន និងទទួលបានចំនួនអ្នក មើល ការចូលចិត្ត មតិយោបល់ និងការចែករំលែកយ៉ាងច្រើនក្នុងរយៈពេលខ្លី។ ផ្នែក “ការពេញនិយម” នៅលើ YouTube រំលេចវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាក់លាក់មួយ ឬជាសកល ដោយបង្ហាញពីការលាយបញ្ចូលគ្នានៃវីដេអូតន្ត្រី ព័ត៌មាន មាតិកា និងទម្រង់កម្សាន្តផ្សេងៗទៀត។ ក្បួនដោះស្រាយរបស់ YouTube ពិចារណាលើកត្តាដូចជា ការចូលរួម ពេលវេលាមើល និងភាពស្រស់ស្រាយ ដើម្បីកំណត់អ្វីដែលបង្ហាញនៅក្នុងផ្នែកកំពុងពេញនិយម៕

@komayoo.n 新しいダンスチャレンジです🕺 #Japanesegirl #日本偶像 #fyp #運営さん大好き #idol #fypシ #中本こまり ♬ original sound – Ton Chan Seyma