ជប៉ុនបានផ្តល់លិខិតសរសើរបុគ្គលឆ្នើមកម្ពុជាពីររូប។នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី១ ខែធ្នូ ២០២០។
ប្រភពខាងលើបានឱ្យដឹងថា ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។
គ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចខាងក្រោម៖
• ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា
• លោកឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា
ពិធីប្រគល់លិខិតសរសើរនឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕