ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឥស្សរជន៣រូប រួមមាន ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន, ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។
ឯកឧត្តមកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ជាអតីតអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម ខៀវ កាញារីទ្ធ ជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខណៈដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។
គួរបញ្ជាក់ថា បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានសម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា ជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕