សុទ្ធតែកំពូលតារាចម្រៀងល្បីៗ ច្រៀងជូនបងប្អូន ចំនួន២ថ្ងៃពេញ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចុងសប្ដាហ៍នេះ

សង្គម​ និង​សេដ្ឋកិច្ច

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ស្ពឺ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១១/ ១២ ខែតុលា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅជិតផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ០៦:០០ ល្ងាចតទៅ ។

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា ហ៊ិន លីដា, Raksa, Young Spider, KingChi, កញ្ញា ឡុងលក្ខិណា,និងតារាកំប្លែងជើងចាស់ជាច្រើនដួង។

ក្រៅ ពីការប្រគុំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏ មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕