ថ្ងៃខួបកំណើត អ្នកឧកញ៉ា សួរ វីរៈ ដឹកនាំមហាគ្រួសារក្រុមហ៊ុន វិរៈ ប៊ុនថាំ បរិច្ចាគឈាមជួយសង្គម

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន វីរៈ ប៊ុនថាំ បរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ជួយដល់សង្គម ជាលើកទី២ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បាន​លើកឡើង​ថា ការបរិច្ចាគឈាមជួយដល់ជីវិតមនុស្ស បានក្លាយជាវប្បធម៌សម្រាប់​ក្រុមហ៊ុនវីរ:ប៊ុនថាំ។ អ្នកឧកញ៉ា​ សូមអរគុណចំពោះបុគ្គលិក និងបងប្អូន មិត្តភ័ក្រ្តទាំងអស់ដែលបានចូលរួម​បរិច្ចាគ​ឈាមនៅសាខាកណ្តាលវីរ:ប៊ុនថាំក្នុងថ្ងៃ៨ ខែតុលា ដែលទទួលបានឈាមចំនួន១៥៦ប្លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកឧកញ៉ា សួរ វីរៈ ក៏​បានដឹកនាំគ្រួសារវីរៈប៊ុនថាំ ចូលរួម​បរិច្ចាគឈាម ក្រោមពាក្យស្លោក «បរិច្ចាគឈាម ដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្រ្គោះជីវិត» នៅការិយាល័យ​កណ្ដាលក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមាន​អ្នកចូលរួមបរិច្ចាគបាន ១៣៨នាក់។ 

សូមជម្រាបជូនផងដែរថា កន្លងមកអ្នកឧកញ៉ា សួរ វីរៈ តែងតែចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ជានិច្ច ដូចជាការចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម និងការនាំយកថវិកាបរិច្ចាគជួយដល់មន្ទីពេទ្យ គន្ធបុប្ផា ផងដែរ៕