មកដឹងពីលទ្ធផលរបស់ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងបេសកកម្មទាក់ទាញអ្នកវិនិយោគ នៅសហរដ្ឋអាមេរិក និងកាណាដា

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរបស់​ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មផ្លាស់ប្ដូរពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសហរដ្ឋអាម៉េរិក និងកាណាដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មាន បាន​ឱ្យដឹងថា តបតាមការអញ្ជើញ​របស់​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បាន​ចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាង​លោកអ្នកឧកញ៉ា​ប្រធាន ដើម្បី​ដឹកនាំ​ប្រតិភូ​សមាគម​ឧកញ៉ាកម្ពុជា ដែលរួមមានសមាសភាព អ្នកឧកញ៉ា គួន ធីតា ឧកញ៉ា លី សុភាព ឧកញ៉ា អាន ឌីណា ឧកញ៉ា ឈឹម បញ្ញា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ឧកញ៉ា លីវ ឃុងថៃ និង​ឧកញ៉ា សុង សារ៉ន ចូលរួម​អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុង «បេសកកម្ម​គោះទ្វារ​ផ្សព្វផ្សាយ​ទាក់ទាញ​អ្នកវិនិយោគ» ទៅកាន់​សហរដ្ឋអាមេរិក និងកាណាដា ប្រកបដោយ​ភាព​ជោគជ័យ និង​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​ដ៏​ត្រចេះត្រចង់។

ក្នុងដំណើរ​បេសកកម្មនេះ ប្រតិភូសមាគមឧកញ៉ាកម្ពុជា បាន​ចូលរួម​អម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុង​កិច្ច​ប្រជុំ​សំខាន់ៗ និង​ព្រឹត្តិការណ៍​ធុរកិច្ច​ជា​ច្រើន ដូចមាន​លម្អិត​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ខាង​ក្រោម៖