លោក អ៊ុន ចាន់ដា បង្ហាញលទ្ធផលអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

សង្គម​ និង​សេដ្ឋកិច្ច

លោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា បានឲ្យដឹងតាមបណ្តាញសង្គមហ្វេសបុកថា យោងតាមលទ្ធផលពីវិទ្យាស្ថានជាតិប៉ាស្ទ័​រ ការពិនិត្យលេីសំណាកប្រជាពលរដ្ឋដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ នៅស្រុកចំការលេី​ ព្រៃឈរ ក្រុងកំពង់ចាម​ និងស្រុកជេីងព្រៃដែលពាក់ព័ន្ធដោយប្រយោល​ និងប្រជាពលរដ្ឋនៅស្រុកព្រៃឈរចំនួន៨នាក់ដែលពាក់ព័ន្ធដោយផ្ទាល់គឺទទួលលទ្ធផលអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុន ចាន់ដា សូូមអំពាវនាវឲ្យពុកម៉ែ​ បងប្អូនប្រជាពលរដ្ឋ​ បន្តប្រុងប្រយ័ត្ន​ និងការពារខ្លួនគ្រប់ពេលវេលាកុំអោយឆ្លងជំងឺកូវីដ១៩​ ចូលក្នុងសហគមន៍យេីង។

​ ជាចុងក្រោយ លោកសូមលេីកដៃជូនពរ​ពុកម៉ែ​ បងប្អូន​ រួចផុតពីជំងឺរាតត្បាតកូវីដ១៩​ និងទទួលបានសេចក្តីសុខ​ សេចក្តី​ចម្រេីនគ្រប់ៗគ្នា។