ត្រីមាសទី៣ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើងជាង២៦ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា៖ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុង ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ១៦១ ៣៧៣ TEUs កើនចំនួន ២៦,១៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ចំណែកនៅខែកញ្ញា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៥២ ២៨៣ TEUs កើនចំនួន ៤៥,១១% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងទៀតថា៖ នៅខែកញ្ញា ឆ្នាំ២០២៤ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ៦៥ ជើងកើន ២០,៣៧% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ២ ៤៣៥ នាក់ កើន ១១,០៩% ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ បរិមាណនាវាដឹកអ្នកដំណើរ មានចំនួន ១៣៥ ជើង កើន ២៩,៨១% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ និងអ្នកដំណើរសរុបចំនួន ៥ ៦៣៦ នាក់កើន ៤៩,៧៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។

គួររំលឹកថា៖ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ២៥៩ ៨៧៩ TEUs កើនឡើងជាង១៤,៩៤% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។សម្រាប់ខែកក្កដា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន៥៥ ២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដាឆ្នាំ២០២៣ ដែលមានចំនួន៤៩ ០១១ TEUs៕