នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉េង សាខុន បានបញ្ចេញលទ្ធផលនៃការនាំចេញផលិតផលកសិកម្ម (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០។
ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤ តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ ដូចជា៖
១) ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០ តោន មានកំណើន ៨,២៦ % ធៀបទៅនឹងឆ្នាំ២០១៩
២) ល្ងចំនួន ៥ ៧៩៩,៣៩ តោន មានកំណើន ៣៩,៨១% ធៀបទៅនឹងឆ្នាំ២០១៩
៣) ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨ តោន មានកំណើន ១១៦,៩៧% ធៀបទៅនឹង២០១៩
៤) គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨% ធៀបទៅនឹងឆ្នាំ២០១៩
៥) គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥% ធៀបទៅនឹងឆ្នាំ២០១៩
៦) ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦ តោន មានកំណើន ៨៣,៥០% ធៀបទៅនឹងឆ្នាំ២០១៩
៧) ដំណាប់ស្វាយ ៥ ៧៥៥,៨៦ តោន មានកំណើន ១៥៩,៦០% ធៀបទៅនឹងឆ្នាំ២០១៩
៨) ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨ តោន មានកំណើន ៣៨,០២% ធៀបទៅនឹងឆ្នាំ២០១៩
៩) ម្ទេសក្រៀម ១ ៨០០,០០ តោន ស្មើនឹងឆ្នាំ២០១៩
១០) ម្រេច ៤ ៩៨២,៦៥ តោន មានកំណើន ៣៩,៣៩% ធៀបទៅនឹងឆ្នាំ២០១៩
១១) ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០ តោន មានកំណើន ១៨,៣០% ធៀបទៅនឹងឆ្នាំ២០១៩
១២) គ្រាប់ឈូក ៣ ៨១៥,៣៣ តោន មានកំណើន ៤ ៩៨៧% ធៀបទៅនឹងឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧ មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស ។