ប្រទេសទាំង ១០ បណ្ដុំដោយ កំពូលមហាសេដ្ឋីលើ​លោកដែល​មាន​ប្រាក់​ពាន់លានដុល្លារច្រើនជាងគេ

សេដ្ឋី និងមុខជំនួញ

គិតត្រឹមត្រីមាសទី៣នៃឆ្នាំ ២០២៤ ប្រទេសចិន បានហក់ឡើងយ៉ាងលឿនរហ័សមកឈរលេខមួយនៅក្នងបញ្ជីឈ្មោះប្រទេសដែលមានចំនួនមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេនៅលើពិភពលោក ពោលគឺកើនឡើងដល់ចំនួនសរុប ៨១៤ នាក់កំពុងរស់នៅនិងធ្វើជំនួញក្នុងប្រទេសចិនផ្ទាល់ រីឯ សហរដ្ឋអាមេរិក បានរំកិលខ្លួនពីចំណាត់ថ្នាក់លេខមួយមកលេខពីរវិញនោះគឺមានចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារសរុប ៨០០ នាកដែលកំពុងធ្វើជំនួញនៅជុំវិញពិភពលោក។ នេះបើយោងរបាយការណ៍ចេញផ្សាយដោយស្ថាប័នស្ថិតិទិន្នន័យ © Statista គិតចាប់ពីខែមករាមកដល់ខែកក្កដាឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ បណ្ដុំដោយកំពូលមហាសេដ្ឋីលើលោក៖

1. ប្រទេសចិន មានចំនួនសរុប ៨១៤ នាក់
2. សហរដ្ឋអាមេរិក មានចំនួនសរុប ៨០០ នាក់
3. ប្រទេសឥណ្ឌា មានចំនួនសរុប ២៧១ នាក់
4. ចក្រភពអង់គ្លេស មានចំនួនសរុប ១៤៦ នាក់
5. ប្រទេសអាឡឺម៉ង់ មានចំនួនសរុប ១៤០ នាក់
6. ប្រទេសស្វីស មានចំនួនសរុប ១០៦ នាក់
7. ប្រទេសរុស្សុី មានចំនួនសរុប ៧៦ នាក់
8. ប្រទេសអុីតាលី មានចំនួនសរុប ៦៩ នាក់
9. ប្រទេសបារាំង មានចំនួនសរុប ៦៨ នាក់
10. ប្រទេសប្រេសុីល មានចំនួនសរុប ៦៤ នាក់៕

រូបភាព៖ Hurun Global Rich List Graphic