តម្លៃមាសនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ចាប់ផ្ដើមហក់ឡើងខ្ពស់វិញហើយ ពោលគឺមានតម្លៃ៣២០ដុល្លារនៅក្នុង១ជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣១០ដុល្លារ ខណៈកាលពីថ្ងៃម្សិលមិញ មាសមានតម្លៃត្រឹមតែ ៣១៧ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣០៧ដុល្លារ។
យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២០ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១០ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤០ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣០ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៥ដុល្លារ ទិញចូល២២៦ដុល្លារ។
សូមជម្រាបជូនថា មាសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មានតម្លៃ៣១៧ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣០៧ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៣៨ដុល្លារ និងទិញចូលក្នុងតម្លៃ ២២៨ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១២ដុល្លារ ទិញចូល២២៤ដុល្លារ។
សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕