បើថាមានគូហើយ ឆាប់គិតគូដេញពេលារៀបការទៅ ទាន់ CAMBODIA BEER មានរង្វាន់ពិសេសជូន

អាជីវកម្ម

ភ្នំពេញ៖ ត្រលប់មកវិញហើយ កម្មវិធីរង្វាន់អាពាហ៍ពិពាហ៍ដ៏អស្ចារ្យសម្រាប់គូស្នេហ៍របស់ CAMBODIA BEER ដោយនឹងទទួលបាន ការជិះឧទ្ធម្ភាគចក្រ, ញ៉ាំអាហារពេលល្ងាបបែបរ៉ូមែនទិក, Honeymoon នៅសណ្ឋាគារលំដាប់ពិភពលោក, ទូរស័ព្ទ Samsung Galaxy A55 និងសន្លឹកឆ្នោតផ្សងសំណាងដែលមានឱកាសឈ្នះរង្វាន់រថយន្ត​ Ford Ranger ស៊េរីថ្មី,  ទូរស័ព្ទSamsung Galaxy Z-Flip 6  និងប្រាក់សុទ្ធ ១,០០០ដុល្លារ ជាច្រើនរង្វាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះតែគូស្វាមីភរិយាថ្មីរបស់ CAMBODIA BEER តែប៉ុណ្ណោះ ដែលរៀបការហើយមានកាដូធំៗជាច្រើនផ្ដល់ជូន មិនមានក្រុមហ៊ុនណាហ៊ានចំណាយច្រើនបែបនេះចំពោះអតិថិជនរបស់ខ្លួនឡើយ។ ដើម្បីទទួលបានរង្វាន់ពិសេសទាំងអស់នេះ លោកអ្នកគ្រាន់តែជាវ CMBODIA BEER សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ លក្ខខណ្ឌទទួលបានកញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍រួមមាន៖

១. គូស្នេហ៍ ១០០គូ ដំបូង ដែលជាវ CAMBODIA BEER ដបគ្រប់ប្រភេទ ចាប់ពី ៥០កេសឡើងទៅ នឹងទទួលបានការជិះឧទ្ធម្ភាគចក្រទស្សនាទីក្រុង ញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិក និង honeymoon នៅសណ្ឋាគារលំដាប់ពិភពលោក Fairfield by Marriott។

២. គូស្នេហ៍ ៥០០គូ ដំបូង ដែលជាវ CAMBODIA BEER កំប៉ុងគ្រប់ប្រភេទ ចាប់ពី ១០០កេសឡើងទៅ នឹងទទួលបានទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មី ១គ្រឿង។

៣. សម្រាប់គូស្នេហ៍ទាំងអស់ដែលជាវ CAMBODIA BEER គ្រប់ប្រភេទទាំងដប និងកំប៉ុងចាប់ពី ២៥កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដែលមានរង្វាន់ដូចជា៖ រថយន្ត​ Ford Ranger ស៊េរីថ្មី ចំនួន ៦គ្រឿង, ទូរស័ព្ទ Samsung Galaxy Z-Flip 6 ចំនួន៣០០គ្រឿង និងប្រាក់សុទ្ធ ១,០០០ដុល្លារ ៣០០រង្វាន់។

សូមបញ្ជាក់ថា​ កម្មវិធីរង្វាន់អាពាហ៍ពិពាហ៍ខាងលើ ផ្ដល់ជូនចាប់ពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីទទួលបានរង្វាន់ទាំងអស់នេះ សូមប្រញ៉ាប់រួសរាន់ជាវ CAMBODIA BEER ឱ្យបានមុនគេ ព្រោះចំនួនដែលផ្ដល់ជូនគឺមានការកំណត់៕