មេធំ Amazon ដណ្ដើមបានតំណែងមហាសេដ្ឋីមានបំផុតលើលោកទី៣ ត្រលប់មកវិញ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដណ្តើមតំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោកទី០៣ ត្រលប់មកវិញ ដោយតាមពីក្រោយស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison និងមេធំក្រុមហ៊ុន​ Tesla លោក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា លោក Bezos បានដណ្ដើមតំណែង ពីមហាសេដ្ឋីអាមេរិក Mark Zuckerberg ក្រោយទ្រព្យសម្បត្តិរបស់លោក មានគម្លាតប្រហែល ២,៦ពាន់លានដុល្លារ។

យ៉ាងណាមិញ ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៥,៥ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១២ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៦,៦ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៤ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨១,៦ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៥,៨ពាន់លានដុល្លារ

8.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១៣០,១ពាន់លានដុល្លារ

9.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០,១ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៣ពាន់លានដុល្លារ