រង់ចាំ EDM មកកន្ត្រាក់អារម្មណ៍យូរហើយមែនទេ? CAMBODIA SUPREME នឹងជូនតាមសំណូមពរ

កម្សាន្ត

ភ្នំពេញ៖ EDM ជាតន្ត្រីបែបអេឡិចត្រូនិច ដ៏ពេញនិយមសម្រាប់យុវវ័យជាច្រើន ហើយ CAMBODIA SUPREME នឹងរៀបចំ EDM ដ៏ធំបំផុតប្រចាំឆ្នាំ ជូនហ្វេនៗ តែម្ដង ធានាថាកក្រើក និងពិសេសជាងពេលណាៗទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

EDM Afterlife: Into Wonderland នាំមកជូនដោយ CAMBODIA SUPREME របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីជាការកម្សាន្តសប្បាយ នាឱកាស Halloween ខាងមុខនេះ នៅ Cambodiana Hotel ចាប់ពីម៉ោង ៤-១១ យប់។

សំបុត្រចូលរួម EDM Afterlife: Into Wonderland កំពុងតែដាក់លក់នៅលើ App Live. By Wonderpass ដោយសំបុត្រមាន ២ប្រភេទគឺ៖ សំបុត្រទូទៅ តម្លៃ ១០ដុល្លារ និង VIP តម្លៃ ២០ដុល្លារ ជាពិសេសរាល់ការទិញចំនួន ៥សំបុត្រ នឹងទទួលបានការបញ្ចុះតម្លៃ ១០%។ បញ្ជាក់ តម្លៃសំបុត្រខាងលើនេះគឺសម្រាប់តែ Early Bird ប៉ុណ្ណោះ ផុតថ្ងៃទី១៧ ខែតុលា នឹងមានការឡើងថ្លៃជាងនេះ។

បន្ថែមពីនេះ មុនឈានដល់ថ្ងៃកម្មវិធី EDM Afterlife: Into Wonderland, CAMBODIA SUPREME ក៏នឹងរៀបចំកម្មវិធី Pre-Party នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ទីតាំងនៅ Slomo ចាប់ពីម៉ោង ៩យប់តទៅ។ ចូលរួមដោយសេរី!