ផ្អែមល្ហែមណាស់! ថ្ងៃខួបកំណើតកំលោះសង្ហា លាវ វេងហួរ ទិញចិញ្ចៀនពេជ្រពីហាង CSNJ សារភាពស្នេហ៍កញ្ញា រឿន ណាត នៅមុខអង្គរវត្ត

កម្សាន្ត

បន្ទាប់ពីបង្ហាញភាពផ្អែមល្ហែមដ៏ល្អូនល្អឺនធ្វើឱ្យហ្វេនៗលួចញញឹម មិនចេះចប់ ស្រាប់តែថ្ងៃកំណើតរបស់ខ្លួន កាលពីថ្ងៃទី១២ ខែតុលា ថ្មីៗនេះ លោក លាវ វេងហួរ អតីតម្ចាស់ពានរង្វាន់ Mister Friendship International 2023 ពាក់ចិញ្ចៀនពេជ្រពីហាង CSNJ ឧកញ៉ា ចិន សំណាង ជូនគូរស្នេហ៍ កញ្ញា រឿន ណាត នៅមុខប្រាសាទអង្គរវត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំលោះសង្ហា លាវ វេងហួរ ធ្លាប់បានបញ្ជាក់ថា ស្នេហាអ្នកទាំងពីរ គឺមានផែនការ កសាងអនាគតជាមួយគ្នាច្បាស់លាស់ ហេតុដូច្នេះហើយ ទើបលោកសម្រេចចិត្តជ្រើសចិញ្ចៀនពេជ្រដ៏ស្រស់ស្អាត ដែលលោកកុម្ម៉ង់ម៉ូដយ៉ាងពិសេសពីហាងលក់គ្រឿងអលង្ហារពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ដើម្បី ពញាក់អារម្មណ៍អនាគតភរិយារបស់លោក គឺកញ្ញា រឿន ណាត។

ចិញ្ចៀនពេជ្រម៉ូដបេះដូង ដ៏ស្រស់ស្អាត ដែលលោក លាវ វេងហួរ ទិញជូន កញ្ញា រឿន ណាត រៀបចំជាកាដូសារភាពស្នេហ៍ នៅមុខប្រាសាទអង្គរវត្ត នាទឹកដីខេត្តសៀមរាបនេះ មានតម្លៃរហូតដល់ ២៥,០០០ដុល្លារ នេះបើតាមការបញ្ជាក់ពីហាងពេជ្រ CSNJ ។

នៅហាងពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង ជាហាងពេជ្រលំដាប់លេខ១ នៅប្រទេសកម្ពុជា ដោយប្រមូលផ្ដុំទៅដោយ ក្រុមជាងជំនាញៗយ៉ាងច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំ មកពីទីក្រុងនៃប្រទេសឥណ្ឌា ដើម្បីធានាបាននូវសេវាកម្ម និងគុណភាពពិតប្រាកដ ជូនអតិថិជន មិនឱ្យខកបំណងឡើយ៕