មហាសេដ្ឋីរូបណាខ្លះ កំពុងគាំទ្រលោកស្រី Harris ឲ្យឡើងធ្វើជាប្រធានាធិបតីអាណត្តិថ្មី?

អន្តរជាតិ

យោងតាមការចុះផ្សាយពីទស្សនាវដ្ឋី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចំនួន ៧៦ នាក់ កំពុងគាំទ្រទៅលើអនុប្រធានាធិបតី លោកស្រី Kamala Harris ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី ខណ:ពេលដែលមហាសេដ្ឋីចំនួន ៤៩ នាក់ សម្រេចជ្រើសគាំទ្រលោក ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង នៅពេលដែលការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ នេះ កាន់តែមានភាពក្តៅគគុកខ្លាំងឡើង មហាសេដ្ឋីនៅទូទាំងប្រទេស​ ហាក់កំពុងចូលរួមគាំទ្រយ៉ាងស្ងៀមស្ងាត់ ដោយខ្លះបានផ្តល់ការគាំទ្រទៅលើបេក្ខភាពរបស់ខ្លួន តាមរយ:ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ស្របពេលមហាសេដ្ឋីមួយចំនួនទៀត ដូចជាលោក Elon Musk បានបង្ហាញការគាំទ្ររបស់ខ្លួនជាសាធារណ: ជាដើម។

ទន្ទឹមនឹងនេះ តើមហាសេដ្ឋីអាមេរិករូបណាខ្លះ កំពុងបង្ហាញការគាំទ្រដល់លោកស្រី Kamala Harris?

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋី ៧៦ នាក់ដែលគាំទ្រ លោកស្រី Harris មាន ២៨ នាក់បានបរិច្ចាគទឹកប្រាក់ដល់ទៅ ១លានដុល្លារ ឬច្រើនជាងនេះ ទៅកាន់មូលនិធិឃោសនាបោះឆ្នោតរបស់លោកស្រី ដោយក្នុងនោះរួមមាន៖
លោក Michael Bloomberg (អតីតអភិបាលក្រុងញូវយ៉ក)
លោក Arthur Blank (សហស្ថាបនិកក្រុមហ៊ុន Home Depot )
លោក Reid Hoffman (ប្រធានក្រុមហ៊ុន LinkedIn)
លោក Vinod Khosla (ប្រធានក្រុមហ៊ុន Khosla Ventures)
លោក Dustin Moskovitz (សហស្ថាបនិកក្រុមហ៊ុន Facebook)
លោក Steven Spielberg (អ្នកផលិតកុនហូលីវូដ)

លើសពីនេះក្នុងមហាសេដ្ឋីចំនួន ៣៦ នាក់ផ្សេងទៀត ដែលបានចូលរួមបរិច្ចាគពី ៥ម៉ឺនដុល្លារ ដល់ក្រោម ១លានដុល្លារ មានដូចជា៖
លោក Tory Burch (អ្នករចនាម៉ូដ)
លោក Reed Hastings (ប្រធានក្រុមហ៊ុនNetflix)
លោក Chris Larsen (សហស្ថាបនិកក្រុមហ៊ុន Ripple)
លោកស្រី Lauren Powell Jobs (ភរិយាអតីតស្ថាបនិកក្រុមហ៊ុនApple)

ជម្រាបជូនផងដែរថា នៅមានមហាសេដ្ឋី និងឥស្សរជនលេចធ្លោមួយចំនួនទៀត ក៏បានប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុ និងបានចុះហត្ថលេខាលើលិខិតគាំទ្រផ្សេងៗ ទៅកាន់បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ រូបនេះផងដែរ៕