លោក ឡូវ ហេង ដែលត្រូវបានគេស្គាល់ថា គឺកូនប្រុសរបស់ លោក ឧកញ៉ា ឡូវ ហ៊ឹង នៅព្រឹកនេះបានរៀបចំនំបញ្ចុកជូនអ្នកភូមិពិសា១ភូមិតែម្ដង សកម្មភាពសប្បុរសធម៌នេះ ត្រូវបានគេមើលឃើញថា លោកកំពុងតែដើរតាមគន្លងឪពុកលោកតែម្ដង ដោយឪពុករបស់លោកកន្លងមកតែងតែចុះជួយដល់ពលរដ្ឋតាមមូលដ្ឋានជានិច្ច។
ពិធីរៀបចំនំបញ្ចុកជូនអ្នកភូមិពិសា
បានធ្វើឡើងនៅ ភូមិ សំរោង
ឃុំ មានជ័យ ស្រុក ស្រីសន្ធរ
ខេត្ត កំពង់ចាម។
អ្នកភូមិដែលបានចូលរួមសម្ដែង
ភាពសប្បាយរីករាយជាខ្លាំងនៅពេលដែល
មន្ត្រីថ្នាក់លើ
តែងតែយកចិត្តទុកដាក់ដល់ពួកគាត់យ៉ាងដូចនេះ
ម្នាក់បានពិសាដោយទឹងមុខរីករាយ
ប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ជាមួយគ្នានោះដែរ
លោក ឡូវ ហេង និង លោកស្រី
ក៏បានជួយរួមចំណែកបង្ហើយបន្ទាប់ទឹកចំនួនជួយជាស៊ីម៉ង់
ព្រមទាំងចែក ដល់ប្រាក់
ដល់កងកម្លាំង ជាដើម
ដោយត្រូវចំណាយប្រាក់អស់ជាង២០០០
ដុល្លារ។
នេះមិនមែនជា កិច្ចការសប្បុរសធម៌លើកដំបូងរបស់ លោក ឡូវ ហេង ឡើយ កន្លែងមកកូនប្រុស លោក ឧកញ៉ា ឡូវ ហ៊ឹង ម្នាក់នេះ តែងតែធ្វើកិច្ចការសប្បុរសធម៌ជាមួយសង្គមជាច្រើន ដូចជាចែកទានដល់ជនក្រីក្រ ចាស់ជរា ជាដើម៕