តម្លៃមាសនៅថ្ងៃទី១៥ ខែតុលានេះ រក្សាតម្លៃថេរដដែល

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅរក្សាតម្លៃថេរដដែល ពោលគឺមានតម្លៃ ៣២១ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣១១ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមហាងលក់គ្រឿងអលង្ការ CSNJ បានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះថា តម្លៃមាស មានតម្លៃ៣២១ដុល្លារក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូល ៣១១ដុល្លារ។ ចំណែកផ្លាទីនទឹក៧៥ លក់ចេញមានតម្លៃ ២៤១ដុល្លារ និងទិញចូលក្នុងតម្លៃ ២៣១ដុល្លារ, ចំណែកឯផ្លាទីន Italy 18K 75.0% Gold លក់ចេញក្នុងតម្លៃ ៣១៦ដុល្លារ ទិញចូល២២៧ដុល្លារ។

សូមបញ្ជាក់ថា ហាងឆេងទីផ្សារតម្លៃមាសនៅកម្ពុជាគឺមានការប្រែប្រួល ឡើងចុះទៅតាមហាងឆេងអន្តរជាតិ៕