លោក ជា សុខឡេង តំណាងអ្នកឧកញ៉ា ភួ វាសនា ដឹកនាំអាជីវករជាង ៣០នាក់ ធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្ម នៅទីក្រុងក្វាងចូវ

ជុំវិញ​ឧកញ៉ា

លោក​ ជា​ សុខឡេង​ អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជា​អនុប្រធានផ្នែកឧស្សាហកម្ម-សិប្បកម្ម​ តំណាងអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បាន​ដឹកនាំម្ចាស់សហគ្រាស​ និងអាជីវករ​ សរុបចំនួន ៣៤​នាក់ ធ្វើដំណើរទស្សនកិច្ច​ពិព័រណ៍ពាណិជ្ជកម្ម​នៅទីក្រុងក្វាងចូវ ប្រទេសចិន​ រយ:ពេល៥យប់៦ថ្ងៃ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​ដំណើរទស្សនកិច្ច​ពិព័រណ៍ពាណិជ្ជកម្ម ដែល​រៀបចំដោយសភាពាណិជ្ជកម្មខេត្តបាត់ដំបង​នេះ ចាប់ពី​ថ្ងៃទី១៥​ ដល់ទី២០​ ខែតុលា​ ឆ្នាំ២០២៤ ក្នុងគោលបំណង ស្វែងយល់អំពីទំនើបកម្មសម័យថ្មីលើវិស័យ SME ដើម្បីពង្រឹងសម្ថភាពក្នុងការផលិត និងកែឆ្នៃនានា។

គួរបញ្ជាក់ថា ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុងមូលដ្ឋានខេត្តរបស់ខ្លួន អ្នកឧកញ៉ា​ ភួ វាសនា បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្មខេត្ត​ឱ្យចេញជា​ផ្លែផ្កាជាច្រើន។ បេសកកម្មដឹកនាំអាទិភាព របស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ គឺការស្វែងរកបញ្ហាប្រឈម ការ​កសាង​បណ្ដាញសហគ្រិន ក្នុងខេត្តបាត់ដំង ជាមួយអ្នកវិនិយោគ​ពីប្រទេសជិតខាង និងបណ្តាប្រទេសធំៗ​លើ​ពិភពលោក។ ជាពិសេសការផ្សព្វផ្សាយពីកាលានុវត្តភាពអាជីវកម្មលើវិស័យជាច្រើនក្នុងខេត្តបាត់ដំបង ឱ្យកាន់​តែ​ទូលំទូលាយ៕