បទ«រំលស់ប្រពន្ធ» តន់ ចន្ទសីម៉ា ផ្ទុះខ្លាំង ជប៉ុន ភីលីពីន ថៃឡាវ វៀតណាម រាំតាម TikTok កាន់តែច្រើនឡើង មានអ្នកទស្សនាលើ YouTube ជាង 15 លានដងក្នុងរយៈពេលបីសប្តាហ៍

កម្សាន្ត

បទ«រំលស់ប្រពន្ធ» របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ដែលបានជាប់Treding លេខ1 ជាច្រើនសប្ដាហ៍កន្លងទៅ ពេលនេះកាន់តែជាទីពេញនិយមខ្លាំងឡើងៗ នៅលើឆាកអន្តរជាតិ ដោយបទរបស់នាង ត្រូវបាន អ្នកលេងTikTok បរទេសជាច្រើនជាតិសាសន៍ យកទៅរាំត្រាប់តាមជាមន្តបន្ទាប់ ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ រហូតមកដល់ពេលនេះគេឃើញមាន ជប៉ុន ថៃ ឡាវ វៀតណាម ភីលីភីន ជាដើម ។ ការរាំត្រាប់តាម របស់ជនបរទេសទាំងនោះ ទទួលបានគាំទ្រជាខ្លាំងចំណែកនៅលើChanel YouTube វិញមាន អ្នកចូលទស្សនាជាង15លានដង ត្រឹម៣សប្ដាហ៍ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេសង្កេតឃើញ អ្នកលេងបណ្ដាញសង្គម ពិសេស TikTok ក្រៅពីជនជាតិកម្ពុជា គេឃើញមានជនបរទេស ជាច្រើនជាតិសាសន៍ មានដូចជា ជប៉ុន ថៃ ឡាវ វៀតណាម ភីលីភីន ជាដើម បានយកបទ«រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា ទៅរាំត្រាប់តាម យ៉ាងសប្បាយរីករាយអមជាមួយ ក្បាច់រាំមានភាពទាក់ទាញបំផុត។ ជាការកត់សម្គាល់ ក្នុងវីដេអូ ១ឃ្លឹបៗ របស់ពួកគេ ត្រូវបានអ្នកចូលទស្សនាច្រើនលានដង ចំណែកបេះដូងវិញក៏ទទួលបានច្រើនរយខេដែរ ហើយមានអ្នកខ្លះឈានដល់ MMឯណោះ។

ការគាំទ្ររបស់ជនបរទេសទាំងនោះ ជាមោទភាពមួយថ្មីមួយទៀត របស់កំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ខណៈបទចម្រៀងរបស់នាងជាច្រើនកន្លងមក ក៏សុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា។

គិតត្រឹម៣ សប្ដាហ៍មកនេះបន្ទាប់ពី បទ«រំលស់ប្រពន្ធ» បានផុសផ្លូវការលើChanel YouTube មាន អ្នកចូលទស្សនាជាង15លានដង ហើយគេរំពឹងថា បទមួយ១បទនេះ នឹងបន្ត ការគាំទ្រ កាន់ច្រើនជាងនេះថែមទៀត។

ជាមួយនឹងជោគជ័យនេះ កំពូលតារាចម្រៀង ប្រចាំផលិតកម្មយក្យGalaxy Navatra តន់ ចន្ទសីម៉ា បានសម្ដែងការត្រេកអរ ហើយបានថ្លៃងអំណរអរគុណដល់ អ្នកគាំទ្រជាខ្លាំង ហើយក្នុងវីដេអូ TikTok ដែលហ្វេន ទាំងនោះ លេងត្រាប់តាម នាងបានចូលឆ្លើយតប ឬ ឲ្យបេះដូងវិញជាបន្តបន្ទាប់ផងដែរ៕

លីង TikTok ជនបរទេសរាំត្រាប់តាមបទ«រំលោះប្រពន្ធ»

https://vt.tiktok.com/ZS2K75k8K

https://vt.tiktok.com/ZS27aN3cR

https://vt.tiktok.com/ZS27aN3cR

https://vt.tiktok.com/ZS2KGx7g2

https://vt.tiktok.com/ZS2KG4v7e

https://vt.tiktok.com/ZS2KFbNCn

https://vt.tiktok.com/ZS2K83BuY

https://vt.tiktok.com/ZS2TsFxfm

https://vt.tiktok.com/ZS2TJwQ35

https://vt.tiktok.com/ZS23R2fhs

https://vt.tiktok.com/ZS23dX3BH