រោងចក្រផលិតអគ្គិសនីវិនិយោគដោយកូនខ្មែរ តម្លៃជាង ១,៣៤១លានដុល្លា របស់អ្នកឧកញ៉ា គិត ម៉េង ជារោងចក្រប្រើហ្គាសដំបូងបង្អស់របស់ប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ មានអនុភាព ៩០០មេហ្គាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលត្រូវបានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមហ៊ុន បានបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ត្រូវបានគេចាត់ទុកថា ជារោងចក្រថាមពលប្រើហ្គាសដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការព្យាករណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ប្រសិនបើរោងចក្រនេះដំណើរការនៅថ្ងៃនេះ វានឹងតំណាងឲ្យ១៨% នៃសមត្ថភាពផលិតថាមពលសរុបក្នុងស្រុក ហើយវានឹងផលិតបានស្មើនឹង២៦% នៃទិន្នផលថាមពលក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនោះ រោងចក្រថាមពលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ត្រូវបានចាត់ទុកថាជារោងចក្រថាមពលប្រើហ្គាសដំបូងបង្អស់របស់ប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ កាលដែលប្រើប្រាស់ហ្គាស នោះសបញ្ជាក់ថាក្រុមហ៊ុននឹងមានការនាំចូលឧស្ម័នធម្មជាតិរាវពីបរទេស។ ឧស្ម័នធម្មជាតិត្រូវបានប្រកាសដោយសហភាពអឺរ៉ុប នៅខែកុម្ភៈ ឆ្នាំ២០២២ ថាជាប្រេងឥន្ធនៈអាចផ្លាស់ប្តូរបាន។ ជាទូទៅ វាត្រូវបានគេទទួលស្គាល់ថា ជាថាមពលស្អាតជាងធ្យូងថ្ម ៥០ទៅ៦០% ដូច្នេះហើយរោងចក្ររបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរថាមពលកម្ពុជា ទៅរកការបំភាយសារធាតុកាបូនសូន្យភាគរយ នៅឆ្នាំ២០៥០។

យ៉ាងណាមិញ ក្រោយបញ្ចប់ការសាងសង់រួច រោងចក្រមួយនេះនឹងពង្រឹងសមត្ថភាពរបស់ EDC ក្នុងការគ្រប់គ្រងនៃការប្រែប្រួលរាល់ម៉ោង ប្រចាំថ្ងៃ និងតាមរដូវ ដែលទាក់ទងនឹងទិន្នផលនៃផលប័ត្ររោងចក្រផលិតថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល សមិទ្ធផលថ្មីរបស់អ្នកឧកញ៉ា គិត ម៉េង នឹងជួយគាំទ្រដល់ការបង្កើនចំណែកនៃថាមពលស្អាតរហូតដល់៧០% នៃផលិតកម្មក្នុងស្រុកនៅឆ្នាំ២០៣០ ។

សូមជម្រាបថា រោងចក្រខ្នាតធំមួយនេះ នឹងបំពាក់ដោយឧបករណ៍ផលិតថាមពលជំនាន់ F-class ចំនួនពីរទំនើបចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់ និងវដ្តរួមបញ្ចូលគ្នា (ឧស្ម័ន-ចំហាយទឹក) ដែលនីមួយៗមានថាមពលសុទ្ធ 450MW។ ម៉ាស៊ីនទីមួយរបស់រោងចក្រ នឹងសម្រេចប្រតិបត្តិការពាណិជ្ជកម្មនៅខែមេសា ឆ្នាំ២០២៧ខាងមុខ ហើយបន្ថែមពីនោះ ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រហែល ៦.០០០GWh ជារៀងរាល់ឆ្នាំសម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងទិញថាមពល (PPA) រយៈពេល ៣០ឆ្នាំ៕