ទ្រព្យសម្បត្តិមហាសេដ្ឋី Elon Musk ធ្លាក់ចុះជាង ១០ពាន់លានដុល្លារ ក្រោយបញ្ចេញតាក់ស៊ី Cybercab

អន្តរជាតិ

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិក លោក Elon Musk ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះអស់ ១៥ពាន់លានដុល្លារ បន្ទាប់ពីការបញ្ចេញរ៉ូបូតតាក់ស៊ី Cybercab របស់ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន ធ្លាក់ចុះមកនៅប្រហែល ២៤០ពាន់លានដុល្លារ ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញផលិតផលថ្មីៗរបស់ក្រុមហ៊ុន Tesla កាលពីសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Musk នៅតែជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក គិតត្រឹមថ្ងៃពុធ ទី១៦ ខែតុលានេះ។ នេះបើការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

គួរឲ្យដឹងថា ក្រោយព្រឹត្តិការណ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ១០% ពីតម្លៃប្រហែល ២៤០ដុល្លារក្នុងមួយហ៊ុន មកត្រឹម ២១៧ដុល្លារក្នុងមួយហ៊ុន ប៉ុណ្ណោះ។

គួរឲ្យដឹងថា ក្នុងអំឡុងពេលព្រឹត្តិការណ៍ “We, Robot” ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា កន្លងទៅ ក្រុមហ៊ុន Tesla បានបញ្ចេញរ៉ូបូតតាក់ស៊ីដំបូងរបស់ខ្លួនឈ្មោះថា Cybercab ដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ រួមទាំង Robovan ដែលស្រដៀងទៅនឹងរថយន្តក្រុង ក៏ដូចជាមនុស្សយន្ត Optimus ផងដែរ។

ជម្រាបជូនផងដែរថា បើទោះបីជាព្រឹត្តិការណ៍នេះ ទទួលបានកោតសរសើរពីមនុស្សមួយចំនួនក៏ដោយ ប៉ុន្តែអ្នកវិភាគផ្សេងទៀត ហាក់មិនបានចាប់អារម្មណ៍នឹងការប្រកាសចេញបច្ចេកវិទ្យាថ្មីទាំងនេះឡើយ ដោយពួកគេគិតថា ព្រឹត្តិការណ៍នេះគ្រាន់តែជាការសម្ញែង និងខ្វះព័ត៌មានលម្អិតជាច្រើនដែលមនុស្សកំពុងស្វែងរក៕