នៅខែកញ្ញា ការនាំចេញរបស់ចិន ទៅកាន់រុស្ស៊ី កើនឡើងដល់ជាង ១១ពាន់លានដុល្លារ

អន្តរជាតិ

ការនាំចេញទំនិញរបស់ប្រទេសចិន ទៅកាន់រុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន ដែលជាសញ្ញាមួយ បង្ហាញថារដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងបន្តពឹងផ្អែកទៅលើរដ្ឋាភិបាលទីក្រុងប៉េកាំងកាន់តែខ្លាំងឡើង បន្ទាប់ពីប្រទេសទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅរបស់ពួកគេ ក្នុងពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Standard។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចិន បាននាំចេញទំនិញតម្លៃក្នុងតម្លៃប្រហែល ៨០ពាន់លានយ៉ន់ ឬស្មើប្រមាណជាង ១១ពាន់លានដុល្លារ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងខែកញ្ញា ពោលគឺបានកើនឡើង ៩% បើធៀបទៅនឹងខែសីហា។ នេះបើយោងតាមទិន្នន័យគយចិនដែលបានចេញផ្សាយពីថ្ងៃអង្គារ ទី១៥ ខែតុលាកន្លងទៅ។

ជុំវិញការ​កើនឡើង​នៃ​សកម្មភាព​ពាណិជ្ជកម្ម​នេះ គឺបន្ទាប់​ពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ថ្មី​មួយ​ ត្រូវបានបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពី​ចុងខែ​សីហា ​ជាមួយនឹងការ​ប្តេជ្ញា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ស៊ីជម្រៅ​ ទៅមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ ទិន្នន័យ​គយ​ចិន ក៏បង្ហាញឲ្យដឹងទៀត​ថា ពាណិជ្ជកម្ម​សរុប​រវាងប្រទេស​រុស្ស៊ី និង​ចិន​បាន​កើន​ឡើងដល់ចំនួន ១,២៨ទី្រ​លាន​យ៉ន់ គិតចាប់​ពី​ដើម​ឆ្នាំ ​រហូត​ដល់​ខែ​កញ្ញា ពោលគឺបានកើន​ឡើង ៣,៥% បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន៕