ចិន ដាក់បង្ហាញយន្តហោះគ្មានមនុស្សបើក អាចផ្ទុកមនុស្សបានដល់ ១០​ នាក់

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន United Aircraft បានដាក់បង្ហាញ​គំរូ​យន្តហោះគ្មានមនុស្សបើក ឈ្មោះថា Lanying R6000 ដែលអាចមានសមត្ថភាពអាចដឹកមនុស្សបានដល់ទៅ ១០ នាក់ ឬផ្ទុកទម្ងន់បានដល់ទៅ ២ តោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុក Wuhu News បានឲ្យដឹងថា ក្រុមហ៊ុនបាន​បញ្ចេញនូវគំរូយន្តហោះថ្មីរបស់ខ្លួន អំឡុងសិក្ខសាលាមួយ នៅក្នុងសួនឧស្សាហកម្មអាកាសចរណ៍ Wuhu ក្នុងស្រុក Wanzhi ទីក្រុង Wuhu ខេត្តអានហួយ។

ប្រភពដដែលនេះ បាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើក Lanying R6000 ឬ Lanthanum Shadow នេះ អាចហោះហើរក្នុងល្បឿនលឿនបំផុតដល់ ៥៥០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងរយៈចម្ងាយអតិបរមា ៤០០០ គីឡូម៉ែត្រ និងហោះឡើងដល់កម្រិតខ្ពស់បំផុត ៧៦២០ ម៉ែត្រ។

យ៉ាងណាមិញក្រុមហ៊ុន United Aircraft បានបញ្ជាក់ផងដែរថា យន្តហោះគ្មានមនុស្សបើក Lanying R6000 អាចនឹងជួយសម្រួលដល់វិស័យដឹកជញ្ជូនជាច្រើន ជាពិសេសការឆ្លើយតបបន្ទាន់ និងវិស័យការពារជាតិ ជាដើម។ Lanying R6000 អាចហោះឡើង និងចុះចតបញ្ឈរ ដូចគ្នាទៅនឹងឧទ្ធម្ភាគចក្រដែរ ប៉ុន្តែវាមានល្បឿនលឿនជាងឆ្ងាយ៕