ប្រទេសទាំង ១០ ដែល​មាន​ទុន​បម្រុង​មាសច្រើន​​ជាង​​គេ​​បំផុតនៅ​លើ​ពិភពលោក

អន្តរជាតិ

ទុនបម្រុងមាស បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទ្រងទ្រង់សេដកិច្ចនិងរក្សាតម្លៃនៃរូបិយវត្ថុនៃប្រទេសមួយ។ មាស ជាធនធានដ៏មានតម្លៃនិងទ្រព្យសកម្មដែលត្រូវបានគេចាត់ទុកថាមានស្ថេរភាពជាងគេ ចំពេលដែលពិភពលោកកំពុងមានអស្ថេរភាពនយោបាយ។ ទុនបម្រុងមាសនៅលើពិភពលោកបានកើនឡើង ២០% ដែលត្រូវបានគាំទ្រដោយការទិញចូលពីបណ្ដាធនាគារកណ្ដាលនានានៅលើពិភពលោក រួមនឹងកើនឡើងនៃតម្រូវការមាសសម្រាប់ប្រើប្រាស់ជាទៀងទាត់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្ងៃនេះយើងនឹងលើកយកមកបង្ហាញឈ្មោះប្រទេសទាំង ១០ ដែលមានទុនបម្រុសច្រើនជាងគេបំផុតនៅលើពិភពលោក គឺ៖

ទី១០. ប្រទេសតួកគី មានទុនបម្រុសកើនឡើងដល់ ៥៨៥ តោន
ទី៩. ប្រទេសហូឡង់ មានទុនបម្រុសកើនឡើងដល់ ៦១២ តោន
ទី៨. ប្រទេសឥណ្ឌា មានទុនបម្រុសកើនឡើងដល់ ៨៤១ តោន
ទី៧. ប្រទេសជប៉ុន មានទុនបម្រុសកើនឡើងដល់ ៨៤៦ តោន
ទី៦. ប្រទេសចិន មានទុនបម្រុសកើនឡើងដល់ ២៦៦៤ តោន
ទី៥. ប្រទេសរុស្សុី មានទុនបម្រុសកើនឡើងដល់ ២៣៣៦ តោន
ទី៤. ប្រទេសបារាំង មានទុនបម្រុសកើនឡើងដល់ ២៤៣៧ តោន
ទី៣.ប្រទេសអុីតាលី មានទុនបម្រុសកើនឡើងដល់ ២៤៥២ តោន
ទី២. ប្រទេសអាឡឺម៉ង់ មានទុនបម្រុសកើនឡើងដល់ ៣៣៥២ តោន
ទី១. សហរដ្ឋអាមេរិក មានទុនបម្រុសកើនឡើងដល់ ៨១៣៣ តោន ជាប្រទេសមានទុនបម្រុងមាសច្រើនដាច់គេ។

សរុបរួមមក ធនាគារកណ្ដាល បានដាក់បន្ថែមមាសចំនួន ៣៧ តោននៅក្នុងទុនបម្រុងផ្លូវការនាំឲ្យកើនឡើងដល់ ២០៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពី IMF គិតត្រឹមឆ្នាំ ២០២៤ ។

សូមរំលឹកដែរថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសមួយ អាចមានច្រើនដូចជា មាស រូបិយប័ណ្ណបរទេស ឬលុយបរទេសដែលប្រទេសមួយមាន ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតួយ៉ាង ក្រដាសប្រាក់ (banknotes) ប្រាក់បញ្ញើ (deposits) មូលបត្របំណុល (bonds) វិក្កយបត្ររតនាគារ (treasury bills) និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត (other government securities) ។ ទុនបម្រុងអន្តរជាតិទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសដើម្បីរក្សាតម្លៃលុយជាតិមិនឱ្យប្រែប្រួលខ្លាំង និងដើម្បីប្រើប្រាស់ក្នុងគោលនយោបាយរូបិយវត្ថុផ្សេងៗផងដែរ៕

អត្ថបទពាក់ព័ន្ធ៖ មាសថ្ងៃទី១៧ ខែតុលា នេះបន្ដឡើងថ្លៃទៀតហើយ
ដកស្រង់និងប្រែសម្រួលពី៖ Link