ស្វែងរកដំណោះស្រាយអចលនទ្រព្យជាមួយ OCIC នៅក្នុងព្រឹត្តិការណ៍កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០២៤ ដើម្បីទទួលបានការផ្តល់ជូន និងឱកាសពិសេសៗ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ-ថ្ងៃទី១៨ ខែតុលា ២០២៤ ៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សូមអញ្ជើញអ្នកមកទស្សនាស្តង់របស់យើងនៅក្នុងព្រឹត្តិការណ៍ កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២៤  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និង ២០ ខែតុលា នេះ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ ព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃដ៏គួរឱ្យរំភើបនេះនឹងផ្តល់ឱកាសដ៏វិសេសវិសាលសម្រាប់អ្នកទស្សនាក្នុងការស្វែងយល់អំពីគម្រោងនានារបស់ក្រុមហ៊ុន OCIC ក៏ដូចជាការផ្តល់ជូនដ៏ពិសេស ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកមានបំណងទិញគេហដ្ឋាន និងវិនិយោគិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអភិវឌ្ឍន៍ដែលត្រូវនឹងត្រូវដាក់បង្ហាញរួមមានតំបន់កណ្ដាលនៃទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះពេជ្រ ក៏ដូចជា គម្រោង ខុនដូ ដាយ អឹមិន បេ ហ្គាដិន ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ 2023 ពីPropertyGuru Asia Property Awards សម្រាប់គម្រោងអចលនទ្រព្យដ៏ល្អបំផុតនៅតាមទន្លេ។ លើសពីនេះទៅទៀត ក៏មានគម្រោងជ្រោយចង្វារហ្គាដិន ដែលជាជម្រើសល្អសម្រាប់ក្រុមគ្រួសារ និងបុរីទេសចរណ៍ នៅខេត្តសៀមរាប ដែលមានទេសភាពបឹងដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ និងល្អប្រសើរសម្រាប់ការរស់នៅ។

ទទួលបានការផ្តល់ជូន និងបញ្ចុះតម្លៃពិសេស

នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២៤ នេះ អ្នកចូលរួមនឹងទទួលបានការផ្តល់ជូនពិសេសដែលអាចរកបានត្រឹមតែនៅក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។ មិនថាអ្នកជាអ្នកទិញផ្ទះជាលើកដំបូង ឬវិនិយោគិននោះទេ OCIC មានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលផ្តល់ឱកាសចំណេញសម្រាប់អ្នកទាំងអស់គ្នា។

ដំណើរការហិរញ្ញវត្ថុមានភាពងាយស្រួល

ធនាគារ កាណាឌីយ៉ា នឹងផ្តល់ជូននូវកញ្ចប់ហិរញ្ញវត្ថុជាច្រើន ដែលរួមមានកម្ចីទិញផ្ទះ និងជម្រើសហិរញ្ញវត្ថុពិសេសផ្សេងៗ ដើម្បីធ្វើឱ្យការជាវអចលនទ្រព្យកាន់តែងាយស្រួល និងសន្សំសំចៃបំផុត។ កុំឱ្យឱកាសវិនិយោគ ឬទិញអចលនទ្រព្យនេះរំលងផុតឱ្យសោះ។

អញ្ជើញចូលរួមនិងជួបជាមួយក្រុមការងារ OCIC ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងនីមួយៗ និងទទួលបានព័ត៌មានអំពីឱកាសវិនិយោគពិសេសដែលអាចរកបាននៅក្នុងព្រឹត្តិការណ៍ កម្មវិធីពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០២៤ ។

អំពី OCIC

OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធ OCIC ផ្តោតទៅលើការអភិវឌ្ឍ៍វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្មប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ការអភិវឌ្ឍដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ OCIC Group គឺជាសមាជិកមួយនៃ CanadiaGroup. www.ocic.com.kh