មេធំ Facebook បន្តឈរលេខ៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក ទោះរបូតលុយជិត ៥ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាបនិក Facebook លោក Mark Zuckerberg នៅតែបន្តក្សាចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីអ្នកមានដាច់គេលើលោកដដែល បើទោះបីជាទ្រព្យសម្បត្តិរបស់លោក ធ្លាក់ចុះអស់ជិត ៥ពាន់លានដុល្លារ ធៀបទៅនឹងសប្តាហ៍មុនក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា កាលពីសប្តាហ៍មុន មហាសេដ្ឋីអាមេរិករូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ២០៤ពាន់លានដុល្លារ តែគិតត្រឹមថ្ងៃទី១៩ ខែតុលានេះវិញ គឺនៅសល់ត្រឹមតែ ១៩៩,៤ពាន់លានដុល្លារប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី១៩ ខែតុលា ផ្អែកតាមទិន្នន័យពីសារព័ត៌មាន Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៧,៤ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៦,៧ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៩,៤ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧២,៣ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,៤ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៦,១ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣០,៣ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១៣០ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២២,៨ពាន់លានដុល្លារ