បវរកញ្ញាអ៊ុយក្រែនប្រកាសដកខ្លួនចេញពីកម្មវិធី Miss Grand International ក្រោយរងការបំពានសិទ្ធិផ្ទាល់ខ្លួន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ Kateryna Bilyk បរវកញ្ញាតំណាងមកពីប្រទេសអ៊ុយក្រែន បានប្រកាសជាផ្លូវការ ជុំវិញការដកខ្លួនចេញពីការប្រកួត Miss Grand International 2024 ដោយចោទប្រកាន់អ្នករៀបចំថាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់នាង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការផ្តល់បទសម្ភាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ Bilyk បាននិយាយថា ក្នុងអំឡុងពេលពីរសប្តាហ៍នៃការប្រកួតប្រជែងកម្មវិធីដែលរៀបបចំធ្វើឡើងនៅក្នុងប្រទេសថៃនេះ នាងត្រូវចូលរួមក្នុងសកម្មភាពផ្សេងៗ ចាប់ពីម៉ោង ២ព្រឹក ដល់ម៉ោង ៨យប់ ឬសូម្បីតែដល់ពាក់កណ្តាលអធ្រាត្រ។ គួរកត់សម្គាល់ថា នៅថ្ងៃមួយនាងត្រូវបង្ខំឲ្យធ្វើការចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ៣រសៀល បើទោះបីជាកំពុងគ្រុនក្តៅខ្លាំង ដោយមានសីតុណ្ហភាព ចាប់ពី ៣៧,៥°C ទៅ ៣៨,២°C ក្នុងរយ:ពេលជាច្រើនថ្ងៃជាប់ៗគ្នា ផងដែរ។

ស្ថានភាពសុខភាពរបស់ Bilyk ត្រូវបានកត់ត្រាដោយវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់នាង នៅទីក្រុងប៉ាតាយ៉ា និងវេជ្ជបណ្ឌិតប្រចាំនៅឯសណ្ឋាគារ Wyndham Jomtien Pattaya ដែលបានបញ្ជាក់ផងដែរថាសម្ពាធឈាមរបស់នាង បានកើនឡើងដល់កម្រិតគ្រោះថ្នាក់។

មិនតែប៉ុណ្ណោះ Bilyk ​បាន​ចោទ​អ្នក​រៀបចំ​ MGI ទៀតថា ​បាន​ផ្តល់​ឲ្យនាង​នូវ​ថ្នាំ​គ្រាប់​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បង្ក​ជាហានិភ័យ​កើតមាន​ប្រតិកម្ម​អាលែហ្សីលើនាង។ ហើយនៅពេលដែលនាងជួបបញ្ហាសុខភាពនេះ ពួកគេមិនបានទូរស័ព្ទទៅវេជ្ជបណ្ឌិតនោះទេ ប៉ុន្តែ​បែរ​ជាបង្ខំនាងឲ្យបន្តធ្វើការជាមួយនឹងកម្តៅខ្លួន និងសម្ពាធឈាមខ្ពស់ ទៅវិញ។

លើសពីនេះ Bilyk ក៏បាននិយាយទៀតថានាង និងបេក្ខភាពបវរកញ្ញាដទៃ បានទទួលការខលទូរស័ព្ទ និងសារគំរាមកំហែងពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី MGI ដោយនេះជាការបំពានលើសិទ្ធិផ្ទាល់ខ្លួន និងច្បាប់អន្តរជាតិទាំងស្រុង។

ជុំវិញបញ្ហាខាងលើនេះះ Kateryna Bilyk បានអះអាង​ថា នាង​មាន​សិទ្ធិ​បន្ត​សកម្មភាព​តវ៉ាផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ហិរញ្ញវត្ថុ​ សម្រាប់​ការ​ខាតបង់​ដែល​បង្កឡើង​ដោយ​អ្នក​រៀបចំកម្មវិធី Miss Grand International នេះ។

ជម្រាបជូនថា ប្រកួត Miss Grand International ឆ្នាំ២០២៤ នេះ បានប្រឈមមុខនឹងមតិរិះគន់ជាច្រើនរួមមកហើយ ខណ:គិតរហូត​មក​ដល់​ពេល​នេះ បវរកញ្ញតំណាងប្រទេស ​៤​រូប ​បានប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត ដោយក្នុងនោះ​រួម​មាន កម្ពុជា កូស្តារីកា ហុងកុង និង​អ៊ុយក្រែន៕