ក្រោយបួសសងគុណមាតាបិតារយៈពេលខ្លី ព្រះតេជគុណ លាង ពៅ (ភីធើរ) លាចាកសិក្ខាបទវិញហើយ

ជុំវិញ​ឧកញ៉ា

ក្រោយសាងផ្នួសសងគុណមាតារយៈពេលខ្លី ចំនួនពីរសប្តាហ៍ នៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ​នៃព្រះរាជា​ណាចក្រកម្ពុជា ព្រះតេជគុណ លាង ពៅ (ភីធើរ) បានលាចាកសិក្ខាបទវិញហើយ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីលាចាកសិក្ខាបទរបស់ព្រះតេជគុណ លាង ពៅ (ភីធើរ) ​ត្រូវបាន​ធ្វើឡើងនៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ​នៃព្រះរាជា​ណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅខាងលិច​ភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តង្គ) ឃុំផ្សាដែក ស្រុកពញាព្ម ខេត្តកណ្តាល ដោយមាន​វត្តមានស្ថាបនិកជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ដូចជា លោកអ្នកឧកញ៉ា ភាព ហៀក លោកអ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លាង ហួង ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក​ក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត។

ពិធីខាងលើនេះ ក៏ត្រូវបានធ្វើឡើង​ក្នុងឱកាស​ដែល​ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ដង្ហែអង្គ​កឋិនទានយ៉ាងធំ ចាប់ផ្តើម​​នៅវត្តមណិរតនារាម ( វត្តទូលទំពូង ) រាជធានីភ្នំពេញ ទៅកាន់ពុទ្ធមណ្ឌលវិបស្សនា​ធុរៈ​នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​ការ​ប្រគេន​ទេយ្យទាន​​ចំពោះព្រះសង្ឃ​ផងដែរ។

ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia បានសម្រេចចិត្តសាងផ្នួសសងគុណមាតារយៈពេលខ្លី នៅក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

សូមជម្រាបថា ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ ដូច្នេះតាំងពី​ដើម​មក​ ប្រជាជនខ្មែរ​​បាន​ឃើញ​ប្រយោជន៍​នៃ​ការ​បួស​ទើប​បាន​គិត​ថា បើ​មិន​អាច​បួស​បាន​រហូត​ទេ យ៉ាងហោចណាស់​គ្រាន់​តែ​បួស​​រយៈពេលខ្លី ក៏​ជា​ប្រយោជន៍ដែរ ​ដើម្បី​បាន​ឱកាស​ដុស​ខាត់​សម្អាត​​ចិត្ត ​ស្វែង​រក​សេចក្តី​ពិត​នៃ​ជីវិត​ឱ្យ​ផុត​ចាក​ពី​ការ​សៅ​ហ្មង តាមគន្លង​ព្រះធម៌​​របស់​ព្រះ​ពុទ្ធ​ជាអង្គ​ម្ចាស់ ​រួច​ទើប​លា​ចាក​សិក្ខាបទ​​មក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​វិញ៕