តម្លៃ​មាស​ពិភពលោក ឡើងថ្លៃខ្ពស់បំផុត​​មួយ​​ឆ្នាំ​ចុងក្រោយ​​នេះ​​កើន​ឡើង​​ជាង ៣៧%

អន្តរជាតិ

តម្លៃមាសនៅលើទីផ្សារពិភពលោកបានហក់ឡើងថ្លៃខ្លាំងដែលជា កំណត់ត្រាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មានឡើយក្នុងទីផ្សារមាសសាកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រសាសន៍លោកបណ្ឌិត ឌុច ដារិន្ទ ជាសេដ្ឋកិច្ចវិទូនិងជាសាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល បានកត់ សម្គាល់ថា៖ «កាលពីមួយឆ្នាំមុនតម្លៃម្លៃត្រឹមតែ ៨៩០ ដុល្លារក្នុងមួយតម្លឹងប៉ុណ្ណោះ បានកើនឡើងជាបន្តបន្ទាប់រៀងរាល់ត្រីមាសរហូតឡើងដល់ ៣៣០៨ ដុល្លារក្នុងមួយតម្លឹង បើគិតជាភាគរយកើនឡើងប្រមាណជា ៣៧,២៣% បើគិតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ (ចន្លោះចាប់ពីថ្ងៃ ២២ តុលា ២០២៣ ដល់ថ្ងៃទី ២២ តុលា ២០២៤)។»

អ្នកជំនាញរូបនេះបានបង្ហើបឲ្យដឹងទៀតថា កត្តាដែលធ្វើឲ្យតម្លៃមាសកើនឡើង អាចបណ្ដាលមកពីភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកល បញ្ហាអតិផរណា ការថយចុះនៃឥទ្ធិពលប្រាក់ដុល្លារអាមេរិក និងការស្ថានភាពនយោបាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាដើម។

យ៉ាងណាមិញ បើគិតត្រឹមថ្ងៃព្រហស្បត្តិ៍ទី ២៤ តុលាឆ្នាំ ២០២៤ ចំពោះតម្លៃមាស ហាក់ថមថយបន្តិច ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃវិញ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ដែលនឹងមកដល់នៅដើមខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ៕