នៅព្រឹកមិញនេះ ប្រពន្ធឧកញ៉ាម៉ុង ឫទ្ធី បានដឹកនាំកម្មករធ្វើប្រហុកផ្អក ដោយគម្រោងនៃការធ្វើនៅ មានរហូតដល់ទៅ១៥០តោនឯណោះ។
ផ្អែកតាមផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរបែបនេះថា (លាម៉ោង៥ព្រឹកថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ ដូចការគ្រោងទុកដើម្បីអោយរដូវកាលធ្វើត្រីប្រហុក ជាទំនាមទំលាប់របស់ប្រជាកសិករខ្មែរយើង អោយតែធ្លាក់ខ្យល់ត្រជាក់មកពីទីសខាងជើង ជារដូវចម្រូតផងតែងតែនាំគ្នាធ្វើត្រីប្រហុកហើយ ព្រឹកនេះយាយខ្ញុំគាត់បានបញ្ជាអោយ កូនចៅទៅចាប់ត្រីឆ្តោចំនួន១២តោនយកមកធ្វើប្រហុក សម្រាប់ថ្ងៃទីមួយក្នុងគំរោង១៥០តោនរយៈពេល១៥ថ្ងៃ ប្រហុកនេះធ្វើនៅតំបន់ឆ្នេរសមុទ្រ កែវផុស)។
ជារៀងរាល់ឆ្នាំគេតែតែឃើញ លោកជំទាវភរិយា ឯកឧត្ដមវបណ្ឌិត ម៉ុង ឫទ្ធី ធ្វើប្រហុកផ្អកជាច្រើនតោនជារៀងរាល់ឆ្នាំ ដោយប្រហុកផ្អកឯកឧត្តម បានយកទៅចែកជនក្រីក្រ កម្មករក្នុងកសិដ្ឋានឯកឧត្ដម ហើយក៏មានឃើញការលក់តាមអនឡាញផងដែរ៕