កំពូលតារាចម្រៀងល្បីៗ នឹងធ្វើឱ្យកក្រើកឆាកតន្រ្តីចំនួន២ថ្ងៃពេញ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចុងសប្ដាហ៍នេះ

សង្គម​ និង​សេដ្ឋកិច្ច

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ចាម ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី 25.26 ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចាប់ពីម៉ោង ០៦:០០ ល្ងាចតទៅ ។ 

កំពូល តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក Tempo Tris លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ សិរីវុឌ្ឍលោក K-LA កញ្ញា អ៊ុក សុវណ្ណារី កញ្ញា ហ៊ិន លីដា លោក VIKIT និងលោក ចឺម លោក Zedes អមដោយក្រុមកំប្លែងនាយក្រូច។

ក្រៅពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕