ក្នុងរយៈពេល៩ខែ ប្រតិបត្តិការអាជីវកម្មកំពង់ផែស្វយ័តភ្នំពេញ កើនឡើងគួរឱ្យកត់សម្គាល់

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានកើនឡើងខ្ពស់នៅក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPAPដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍មិនទាន់បានធ្វើសវនកម្ម បានឱ្យដឹងថា៖ក្នុងរយៈពេល៩ខែនេះ PPAP មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ៣,៥ លានតោន កើនឡើងជិត១៤%; បរិមាណកុងតឺនរ័ឆ្លងកាត់មាន ៣៦៥ ៩៨៧ ធីអ៊ីយូកើនជិត២០%; បរិមាណនាវាសរុបមានជាង៤ពាន់ កើនឡើងជាង២៥%; បរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៤៤៥ កើនឡើងជាង២៦%; និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ២៣ ៦៦៧ កើនឡើងប្រមាណ៦៦%។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់១៦,៩៤ ពាន់លានដុល្លារចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%៕