អ្នកឧកញ៉ាមួយរូប ដែលប្ដឹង ឧកញ៉ា ហ៊ួត ជា ព្រមដកពាក្យបណ្តឹង ងាកមកដោះស្រាយក្រៅប្រពន្ធតុលាការដោយការយល់យោគគ្នាបំផុត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសថា ករណីបណ្តឹងរបស់ខ្លួនទៅតុលាការ ត្រូវបានដោះស្រាយបញ្ចប់ ដោយអ្នកឧកញ៉ាមួយរូប ដែលប្ដឹង ឧកញ៉ា ហ៊ួត ជា ព្រមដកពាក្យបណ្តឹង ងាកមកដោះស្រាយក្រៅប្រព័ន្ធតុលាការដោយការយល់យោគគ្នាបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃសុក្រនេះ លោកឧកញ៉ា បានលើកឡើងដូច្នេះថា៖ “សេចក្តីជូនដំណឹង ករណីបណ្តឹង របស់ខ្ញុំទៅតុលាការ ត្រូវបានដោះស្រាយបញ្ចប់។ ខ្ញុំបាទឧកញ៉ា ហ៊ួត ជា សុំទោសចំពោះ អ្នកឧកញ៉ា ស.ឬ ករណីធ្វើការផ្សព្វផ្សាយកន្លងមក ប៉ះពាល់កិត្តិយសរបស់អ្នកឧកញ៉ា ដោយខ្ញុំបាទទទួលស្គាល់កំហុសបច្ចេកទេសនៃការផ្គត់ផ្គង់គ្រឿងសំណង់ និងយល់ព្រមជួសជុលកែតម្រូវ ជូនការដ្ឋានអ្នកឧកញ៉ា តាមកិច្ចព្រមព្រៀង ២៤ តុលា ២០១៤”។ 

លោកឧកញ៉ា បន្តថា៖ “ដោយភាពជាក់ស្តែងអ្នកឧកញ៉ា មិនបានជំពាក់ប្រាក់ខ្ញុំបាទទេ គឺ ខ្ញុំជាអ្នកជំពាក់អ្នកឧកញ៉ាវិញ ដោយខ្ញុំបាទយល់ព្រមទាំងសងប្រាក់ត្រឡប់ទៅវិញ ជូនអ្នកឧកញ៉ាអោយគ្រប់ចំនួន។ ខ្ញុំពិតជាមានការសោកស្តាយណាស់ដែលខ្ញុំបាទមិនបានគិតគ្រប់ជ្រុងជ្រោយ មុនពេលខ្ញុំធ្វើការនិយាយកាលពី ទី២១ ខែ ១០ ឆ្នាំ២០២៤ នៅលើទំពរ័ Facebook របស់ខ្ញុំបាទ”។ 

ជាចុងក្រោយ លោកឧកញ៉ា ហ៊ួត ជា សូមអរគុណអ្នកឧកញ៉ា ដែលផ្តល់ក្តីមេត្តាអនុគ្រោះដល់ ព្រមដកពាក្យបណ្តឹង, សូមអរគុណសមាគមឧកញ៉ាកម្ពុជា ដែលបានសម្របសម្រួលដោយសន្តិវិធី, សូមគោរពអរគុណថ្នាក់ដឹកនាំបានយកចិត្តទុកដាក់តាមដាន និងជួយអន្តរាគមន៍ ព្រមទាំងសូមអរគុណ សេចក្តីអាណិតស្រលាញ់ និងសារជូនពរពីបងប្អូនមហាជន៕