អ្នកឧកញ៉ា សួរ វីរៈ ឧបត្ថម្ភដ្រូនតម្លៃជិត ៦ពាន់ដុល្លារ ជូនលោក តាន់ គឹមសួរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បាន​​ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ដ្រូន​ម៉ាក DJI Mavic 3T ចំនួន ១គ្រឿង​តម្លៃ​ប្រមាណ ៥,៩០០​ដុល្លារ ជូន​លោក តាន់ គឹមសួរ ដើម្បី​ជួយ​សម្រួលការងារ​ក្នុងការ​ថែរក្សានូវ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បាន​បង្ហាញ​សារ​ថ្លែង​អំណរគុណ​ដល់​អ្នកឧកញ៉ា សួរ វីរៈ លើទំព័រហ្វេសប៊ុក កាលពី​យប់​ថ្ងៃ​សុក្រ ដូច្នេះថា៖ “​នេះគឺជាមហាកិត្តិយស និងសំណាងមួយដែលខ្ញុំមាន​ឱកាស បានជួបសំណេះសំណាលជាមួយអ្នកឧកញ៉ា ​សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ Vireak Buntham Express Travel & Logistic និងទទួលបាននូវអនុសាសន៍ណែនាំល្អៗជាច្រើន”។

លោក តាន់ គឹមសួរ បាន​បន្ត​ថា លោក​ពិតជាមានសេចក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានការឱ្យ​តម្លៃ ផ្ដល់នូវទំនុកចិត្ត និងបានរួមចំណែកជាមួយគ្នាដោយឧបត្ថម្ភនូវដ្រូន DJI Mavic 3T ដែលមានតម្លៃរហូតទៅដល់ ៥,៩០០​ដុល្លារ។ ដ្រូនមួយនេះគឺនឹងអាចជួយសម្រួលដល់កិច្ចការក្រុមការងារ​របស់​លោក​​ជាច្រើន។

លោក តាន់ គឹមសួរ ក៏បានជម្រាបទៅអ្នកឧកញ៉ាថា ដ្រូននេះ ​លោក នឹងយកទៅប្រើប្រាស់ឱ្យ​ក្លាយទៅជា​ប្រយោជន៍​ក្នុងការថែរក្សានូវសម្បត្តិធនធានធម្មជាតិគ្រប់ទីកន្លែងដែលត្រូវការតែម្ដង។ លោកសូមជូនពរ​អ្នកឧកញ៉ា និងក្រុមគ្រួសារក្រុមហ៊ុនវិរៈប៊ុនថាំទាំងអស់គ្នា ឱ្យ​ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាពិសេសគឺ​ទទួល​បាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន​អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ អ្នកឧកញ៉ា ជាអ្នកជំនួញ​មួយ​រូប​ ដែល​​​តែងតែគិត​ឃើញ​នូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា និង​តែង​គិតគូ​ពី​សង្គមជាតិ។ អ្នកឧកញ៉ា ក៏​ទើប​​ឈ្នះពាន​រង្វាន់​ម្ចាស់អាជីវកម្ម និងជាសហគ្រិនឆ្នើម​តំបន់អាស៊ាន ប្រចាំឆ្នាំ២០២៤ ដោយសារ​ការ​រួមចំណែកជួយ​អភិវឌ្ឍ​ដល់​សហគមន៍ ឬ​ប្រជាជន​ក្នុងតំបន់​ផងដែរ៕​