សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ស សុខា ជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បាន​ចេញ​សេចក្តីសម្រេច​​តែងតាំង​សមាសភាព​គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម​ថ្នាក់ជាតិ​ចំនួន ២៥រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីសម្រេចលេខ ២១៣ សសរ របស់រាជរដ្ឋាភិបាល ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តែងតាំង​ជា សហប្រធាន ព្រមទាំង​មាន​ឥស្សរជន និង​​ថ្នាក់ដឹកនាំ​ចំនួន​ ២៣រូប​ទៀត​ ជា​អនុប្រធាន សមាជិក សមាជិកា អគ្គលេខាធិការ និង​ជា​អគ្គលេខាធិការរង។

សូមជម្រាបថា គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​រៀបចំ​ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី​ថ្នាក់ជាតិ សំដៅធានា ដែនដីនៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​គ្រប់គ្រង ប្រើប្រាស់ ការពារ និង​អភិវឌ្ឍ​តាម​រយៈការ​ធ្វើ​សមាហរណកម្ម​នូវ​ផែនការ​​យុទ្ធសាស្ត្រ​រៀបចំដែនដី និង​ការ​ធ្វើ​ឱ្យ​រលូន​នូវ​វិធាន និង​ឧបករណ៍​ចាំបាច់នានា តាម​វិស័យ​ប្រកប​ដោយ​ភាពសុខុដុមរមនា​នៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយៗ៕