អគារ ដឹ អេលីហ្សេនៅកោះពេជ្រ បានបំភ្លឺពណ៌ផ្កាឈូក និងផ្តល់ការត្រួតពិនិត្យមហារីកសុដន់ឥតគិតថ្លៃសម្រាប់ស្ត្រី

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ កោះពេជ្រ រាជធានីភ្នំពេញ – អគារ ដឹ អេលីហ្សេ នៅកោះពេជ្របានបំភ្លឺពណ៌ផ្កាឈូកនៅចុងសប្ដាហ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីជម្ងឺមហារីកសុដន់ដោយផ្តល់ការពិនិត្យបឋមស្វែងរកមហារីកសុដន់ដោយឥតគិតថ្លៃសម្រាប់ស្ត្រី។ ការត្រួតពិនិត្យនេះ ត្រូវបានរៀបចំដោយមន្ទីរពេទ្យ អ៊ីនធ័រឃែរ គាំទ្រដោយក្រុមហ៊ុន អូស៊ីអាយស៊ី, សុវណ្ណាភូមិ ឡាយហ្វ៍, ធនាគារកាណាឌីយ៉ា និង Sastra Film App Cambodia។ គំនិតផ្តួចផ្តើមនេះ ផ្តល់ឱកាសដើ​ម្បីជម្រុញប្រជាជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃការចាប់ផ្តើម ​រក​ឃើញ​ទាន់​ពេល​វេលាគឺ​មាន​សារៈ​សំខាន់​សម្រាប់​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​ និង​លទ្ធផល​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពន្លឺពណ៌ផ្កាឈូកនេះ បង្ហាញទស្សនីយភាពដ៏មានអនុភាពមួយ ដែលជំរុញឱ្យមនុស្សច្រើនចូលរួមចែករំលែកដំណឹងស្តីពីការត្រួតពិនិត្យមុន និងលើកទឹកចិត្តពីសារៈសំខាន់នៃការការពារមហារីកសុដន់។ យោងតាមអង្គការសុខភាពពិភពលោក(WHO) ជំងឺមហារីកសុដន់គឺជាជំងឺមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតដែលប៉ះពាល់ដល់ស្ត្រីនៅទូទាំងពិភពលោក ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការត្រួតពិនិត្យជាប្រចាំ និងវិធានការព្យាបាលបឋម។

វេជ្ជបណ្ឌិត Demosthenes Reyes នៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ  បានមានប្រសាសន៍ថា “ការយល់ដឹង និងការពិនិត្យនៅដំណាក់កាលដំបូង ដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់”។ “ការលើកទឹកចិត្តនឹងជំរុញសហគមន៍របស់យើងឱ្យចាត់វិធានការទាំងនេះអាចធ្វើឱ្យមានការផ្លាស់ប្តូរពិតប្រាកដ” ។